កីឡា
ការចាញ់យប់មិញ គ្រូ Koji មិនភ្ញាក់ផ្អើល ដោយចាត់ទុក វៀតណាម ល្អជាង កម្ពុជា ឆ្ងាយ
គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម ២៣ ឆ្នាំ លោក Koji Gyotoku ហាក់មិនមានភាពភ្ញាក់ផ្អើលឡើយ ចំពោះលទ្ធផល ដែល កម្ពុជា បរាជ័យក្រោមថ្វីជើងក្រុមវៀតណាម អាយុក្រោម ២៣ ឆ្នាំ ២-១ ក្នុងពានរង្វាន់ ASEAN U-23 Championship កាលពីយប់មិញថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០២៥ ដោយលោកបានដឹងរួចទៅហើយ អំពីកម្រិតរបស់ក្រុម វៀតណាម ល្អជាង កម្ពុជា ឆ្ងាយ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការប្រកួត បុរសសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំបានលើកឡើងថា ៖«មុនពេលកែបាល់ ខ្ញុំបានដឹងហើយ ថា វានឹងពិបាកខ្លាំង ពីព្រោះក្រុម U23 វៀតណាមគឺជាក្រុមដ៏ខ្លាំងមួយ។ គ្រប់កីឡាករគឺល្អខ្លាំង ហើយក្រុមទាំងមូលក៏ល្អផងដែរ។ U23 វៀតណាម និង កម្ពុជា គឺមានកម្រិតខុសគ្នាខ្លាំង»។
លោក Koji បានបន្តថា ៖«វៀតណាម គឺល្អខ្លាំងជាងយើង។ ពួកគេល្អឥតខ្ចោះទាំងជំនាញជាបុគ្គល។ បច្ចេកទេសល្អខ្លាំង។… ពួកយើងមិនអាចឆ្លងផុតវគ្គក្នុងពូលទេ ប៉ុន្តែពួកយើងនៅមានព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខទៀត។ ពួកយើងត្រូវរត់ឱ្យខ្លាំង ព្យាយាមឱ្យខ្លាំងជាងនេះ និងប្រឹងធ្វើការឱ្យខ្លាំងបន្ថែមទៀត»។

តាមការលើកឡើងរបស់លោក Koji គឺលោកហាក់បានដឹងមុនទៅហើយអំពីលទ្ធផល ដោយលោកទទួលស្គាល់ថា វៀតណាម គឺជាក្រុមខ្លាំង ហើយមានកម្រិតល្អជាង កម្ពុជា ឆ្ងាយ។ យ៉ាងណា កម្ពុជា នៅមានការប្រកួតពានរង្វាន់ផ្សេងៗទៀតនៅពេលអនាគត ហើយលោកបានទទូចឱ្យកីឡាករកម្ពុជា ត្រូវបន្តទៅមុខ និងប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀត។
គួរបញ្ជាក់ថា បន្ទាប់ពីបរាជ័យក្រោមថ្វីជើង វៀតណាម ២-១ យប់មិញ ក្រុម កម្ពុជា អាយុក្រោម ២៣ ឆ្នាំ បានធ្លាក់ចេញពីពានរង្វាន់ ASEAN U23 Championship ត្រឹមវគ្គក្នុងពូល៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Vietnam. VN
-
កីឡា១៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


