Connect with us

កីឡា

កម្ពុជា និង វៀតណាម អាច​នឹង​ឡើង​វគ្គ​បន្ត​ទាំង​ពីរ បើ កម្ពុជា ឈ្នះ ហើយ មីយ៉ាន់ម៉ា ចាញ់ ថៃ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ កម្ពុជា​អាយុ​ក្រោម ២៣ ឆ្នាំ ត្រូវ​ប្រកួត​កាត់​សេចក្តី​ជា​មួយ ក្រុម U23 វៀតណាម វេលា​ម៉ោង​៨​យប់​នេះ ក្នុង​ពាន​រង្វាន់ ASEAN U23 Championsip ឆ្នាំ ២០២៥ នៅ​ប្រទេស​ឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​កម្ពុជា

ឆ្លង​កាត់​១​ប្រកួត​ដូច​គ្នា ក្រុម​កម្ពុជា​នៅ​មាន​ឱកាស​ស្តួច​ស្តើង​ណាស់​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាលផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ស្មើ​ជា​មួយ​​ក្រុម​ឡាវ ១-១។ ចំណែក​ក្រុម វៀតណាម មាន​ភាគ​រយ​ខ្ពស់​ជាង​គេ​ក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​ឈ្នះ ឡាវ ៣-០។

ពូល A

ក្រុម​កម្ពុជា ត្រូវ​ការ​ឈ្នះ វៀតណាម​ ដាច់​ខាត​ទើប​បាន​ឡើង​ទៅ​កាន់​វគ្គបន្ត។ ទាំង​ កម្ពុជា និង វៀតណាម អាច​ឡើង​ទាំង​ពីរ​ក្រុម​តែ​ម្តង​ ប្រសិន​បើ ថៃ ឈ្នះ មីយ៉ាន់ម៉ា។ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​លទ្ធផល​ត្រឹម​ស្មើ​ជា​មួយ​ វៀតណាម​ ​កម្ពុជា​អស់​ឱកាស​​ហើយ។

ពូល B

ពេល​នេះពូល A ឥណ្ឌូណេស៊ី ​បាន​កក់​កៅអី​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ​ ខណៈពូល B និង C មិន​ទាន់​មាន​ក្រុម​ឡើង​វគ្គ​បន្ត​ទេ ប៉ុន្តែ​ វៀតណាម និង ថៃ មាន​ភាគ​រយ​ខ្ពស់​ជាង​គេ។

ពូល C

ចំណែក​ក្រុម​លេ២​ល្អ​បំផុត ពេល​នេះ ហ្វីលីពីន មាន​ ៣ ពិន្ទុ ច្រើន​ជាង មីយ៉ាន់ម៉ា និង កម្ពុជា ដែល​មាន ១ពិន្ទដូច​គ្នា។

រហូត​ដល់​ពេល​នេះ​ ម៉ាឡេស៊ី ទីម័រ​ខាង​កើត ព្រុយណេ និង ឡាវ បាន​ធ្លាក់​ហើយ។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម