កីឡា
ក្រុមបាល់ទាត់ U23 ថៃ បានចាញ់ ឥណ្ឌូណេស៊ី ៤ លើកជាប់គ្នា
គិតចាប់តាំងពីឆ្នាំ ២០១៩ មក ក្រុមបាល់ទាត់ថៃអាយុក្រោម ២៣ ឆ្នាំ (U23) តែងតែចាញ់ ក្រុមបាល់ទាត់ឥណ្ឌូណេស៊ី អាយុក្រោម ២៣ ឆ្នាំ សម្រាប់ការប្រកួតវគ្គសំខាន់ៗពោលគឺវគ្គចាញ់ធ្លាក់ ឈ្នះឡើងវគ្គបន្ត។

កាលពីឆ្នាំ ២០១៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះពានរង្វាន់យុវជនអាស៊ាន ASEAN U23 Championship ក្រុម U23 ថៃ បានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-២ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះឥណ្ឌូណេស៊ី បានឈ្នះ ជើងឯក ហើយថៃ បានលេខ២។
នៅពានរង្វាន់ ASEAN U23 Championship ដែលនេះដែលថៃទទួលធ្វើម្ចាស់ផ្ទះ នៅឆ្នាំ ២០២៣ ពួកគេបានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ១-៣ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដូច្នេះ ឥណ្ឌូណេស៊ី បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ហើយថៃបានទៅប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ថៃ បានចាញ់ ឥណ្ឌូណេស៊ី ដោយលទ្ធផល ៥-៣ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដែលប្រើពេលរហូតដល់ ១២០នាទី ហើយក៏មានការប៉ះទង្គិចគ្នា រហូតកីឡាករថៃជាច្រើននាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ីពិន័យ។ កីឡាករឥណ្ឌូណេស៊ីមួយចំនួនក៏រងពិន័យ។ ដូច្នេះ ឥណ្ឌូណេស៊ី ទទួលបានមេដាយមាស ខណៈ ថៃ ទទួលបានមេដាយប្រាក់។

ចុងក្រោយបំផុតគឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០២៥ ថៃ បានចាញ់ ឥណ្ឌូណេស៊ី ដោយប៉េណាល់ទីកាត់សេចក្តី ៧-៦ បន្ទាប់ពីស្មើគ្នា ១-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពាន ASEAN U23 Championship ឆ្នាំ ២០២៥ នៅឥណ្ឌូណេស៊ី។ ឥណ្ឌូណេស៊ី បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ហើយ ថៃ ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។
សរុបទៅ ជួបគ្នា ៤ លើកក្នុងវគ្គចាញ់ ធ្លាក់ និងឈ្នះឡើង គិតចាប់តាំងពីឆ្នាំ ២០១៩ មក ថៃ មិនធ្លាប់ឈ្នះ ឥណ្ឌូណេស៊ីឡើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoBoonsin Padklang សារភាពថា ខ្លួនពិតជាផ្គើនបញ្ជារបស់រដ្ឋាភិបាលថៃ ដែលឲ្យឈប់បាញ់ជាមួយកម្ពុជា មែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoNikkei Asia៖ «អាមេរិក មើលឃើញសម្តេច ហ៊ុន ម៉ាណែត ជាដៃគូដ៏មានសក្តានុពលនៅឥណ្ឌូ-ប៉ាស៊ីហ្វិក»
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃបញ្ជូនសពពលករខ្មែរម្នាក់ដែលគាំងបេះដូងស្លាប់មកកម្ពុជា តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអតីតរដ្ឋមន្ត្រីការបរទេសថៃ ទូន្មានរដ្ឋាភិបាលទីក្រុងបាងកក «ត្រូវមានភាពចាស់ទុំផ្នែកការទូត»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមហាក្សត្រថៃនឹងយាងទស្សនកិច្ច៥ថ្ងៃនៅចិនលើកដំបូងក្នុងរយៈពេល៥០ឆ្នាំ


