សន្តិសុខសង្គម
អាជ្ញាធរខេត្តព្រះសីហនុ បង្រ្កាបក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៤ទីតាំង ឃាត់ខ្លួនជនជាតិវៀតណាម៦៣នាក់
មនុស្សស្រីប្រុសជាជនជាតិវៀតណាមសរុបចំនួន៦៣នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ឃាត់ខ្លួនដោយសង្ស័យថា ជាប់ពាក់ព័ន្ធការលបលួចប្រព្រឹត្តអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យចំនួន៤ផ្សេងគ្នា។

ប្រតិបត្តិការចុះបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ក្រោមដឹកនាំដោយលោក យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ដោយសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានចុះប្រតិបត្តិបង្ក្រាបទីតាំងសង្ស័យចំនួន៤កន្លែងផ្សេងគ្នា ដែលត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងបានសង្ស័យថា បានលបលួចប្រព្រឹត្តការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

ទីតាំងដែលត្រូវបង្ក្រាបមាន ទី១៖ សណ្ឋាគារ សៃ ណា យ៉ាង គ័ង អ៉ិនធើណេសិនណល ហូថេល ឯ.ក (SAI NA YANG GUANG INTERNATIONAL HOTEL CO.,LTD) ស្ថិតនៅក្រុមទី១៣ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ម្ចាស់អាជីវកម្មឈ្មោះ LI JUN ជនជាតិចិន មានអាជ្ញាបណ្ណទេសចរណ៍ លេខ៤៣៣/២៤អប.សក ក.ទ.ច មានសុពលភាពចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ទីតាំងទី២៖ ផ្ទះល្វែងជួលស្នាក់នៅមួយកន្លែង (បុរីBS អូរ១) មានទីតាំងស្ថិតនៅក្រុមទី១ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៦បន្ទប់ ។ ទីតាំងទី៣៖ ផ្ទះ២ល្វែងជួលស្នាក់នៅ (បុរីKLអូរប្រាំ) មានកម្ពស់ ០៥ជាន់ សរុបមានចំនួន ១៧បន្ទប់។ ទីតាំងទី៤៖ ផ្ទះវីឡាជួលស្នាក់នៅមួយកន្លែង (អូរ៥) មានទីតាំងស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ និងបានធ្វើការត្រួតពិនិត្យទីតាំងជាក់ស្តែង មានកម្ពស់ ០២ជាន់ សរុបមានចំនួន ០៥បន្ទប់។

ក្នុងប្រតិបត្តិការបង្រ្កាបទាំងនេះ សមត្ថកិច្ចបានរឹបអូសសម្ភារៈដើម្បីរក្សាទុកវត្ថុតាង រួមមាន៖ លិខិតឆ្លងដែនសរុប ចំនួន ៣៤ក្បាល, កំព្យូទ័រចំនួន ៥៤គ្រឿង និងLaptop ចំនួន១គ្រឿង, ស្គ្រីនម៉ូនីទ័រចំនួន ០៣គ្រឿង, ទូរទស្សន៍ចំនួន ០១គ្រឿង, កាំមេរ៉ាចំនួន ០៤គ្រឿង, ទូរសព្ទចំនួន ៥៨គ្រឿង, រថយន្ត ០៣គ្រឿង, ម៉ូតូ ០២គ្រឿង, ម៉ាស៊ីនព្រីនចំនួន ០១គ្រឿង, ឧបករណ៍បំភ្លឺចំនួន ០២គ្រឿង, ម៉ាស៊ីនជំនួយភ្លេង ០១គ្រឿង, ម៉ាស៊ីនជំនួយសំឡេង(MIC) ចំនួន ០២គ្រឿង, ម៉ៃស្រូបសម្លេងចំនួន ០១ប្រអប់, ឧបករណ៍បង្វិលគ្រាប់ប៉េងប៉ុងផ្សងសំណាងចំនួន ០២, Ipad ចំនួន ០១គ្រឿង, ថ្នាំគ្រាប់សង្ស័យជាសារធាតុញៀនមួយកញ្ចប់ មានចំនួន ២៨គ្រាប់ ព្រមទាំងសម្ភារៈជាវត្ថុតាងមួយចំនួនផ្សេងទៀត។
បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនជនសង្ស័យ និងសម្ភារៈវត្ថុតាងទាំងអស់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


