Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ថ្លែងថា គុណបំណាច់​ដ៏​វិសេសវិសាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន ​សម្តេច​តេ​ជោ​ ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ បាន​ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន ពិសេស​ពលរដ្ឋ​រស់នៅ​សុខដុមរមនា ក្រោម​ដំបូល​សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ ថ្លែង​បែបនេះ​ ក្នុងពេល​អញ្ជើញ​ប្រគេន​ទៀន​ព្រះវស្សា​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​វត្ត​សិរី​សុ​ន្ធ​រ​វង្ស (​ហៅ​វត្ត​ក្រចេះ​ក្រុង​) ស្ថិតក្នុង​ក្រុង​ក្រចេះ ខេត្ត​ក្រចេះ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ៩​ រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥។

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ​ថ្លែងថា ជាការ​ពិតណាស់​ប្រទេស​កម្ពុជា​យើង​មាន​អ្វីៗ ​គ្រប់​យ៉ាងដូច​បច្ចុប្បន្ន​នេះ ​គឺ​ដោយ​គុណបំណាច់​ដ៏​វិសេសវិសាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​តេ​ជោ​ និង​សម្តេច​ធិបតី​ ហ៊ុន ម៉ា​ណែ​ត​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ជំរុញ​ឲ្យ​ប្រទេសជាតិ​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ​ទាំង​វិស័យ​ពុទ្ធចក្រ​ និង​អាណាចក្រ​។ ដូច្នេះ​យើងទាំងអស់គ្នា ​ត្រូវ​ប្រឹងប្រែង​ថែរក្សា​ការពារ​ឲ្យ​បាន​នូវ​សុខសន្តិភាព​ ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏ដោយ។

សូម​បញ្ជាក់​ថា តាម​ទំនៀម​ជា​ប្រពៃណី នៃ​ព្រះពុទ្ធសាសនា​ព្រះសង្ឃ​គ្រប់​ព្រះអង្គ​ទាំងឡាយ គ្រប់​វត្ត​អារាម​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​និមន្ត​ចូលកាន់​ព្រះវស្សា​អស់​ថេរវេលា ៣ ​ខែ ចាប់តាំងពី​ថ្ងៃ ១ រោច ​ខែ​អាសាឍ ​តទៅ ។ ពាក្យ​ថា “​វស្សា​” មកពី​ពាក្យ​បាលី​ថា “​វ​ស្ស​” ប្រែ​ថា “​ភ្លៀង​” ឬ “​រដូវភ្លៀង​” ដែលមាន​កំណត់ ៤​ ខែ (​រាប់​ពីថ្ងៃ ១​ រោច ​ខែ​អាសាឍ ​ដល់ ១៥​ កើត​ ខែកត្តិក​)​។ ព្រះ​បរម​សាស្ត្រា​យើង​ទ្រង់​បាន​បញ្ញត្តិ​ឲ្យ​មាន​កិច្ច​ចូល​ព្រះវស្សា​នេះ ប៉ុន្តែ​សព្វថ្ងៃ​នៅ​ប្រទេស​កម្ពុជា ការចូល​ព្រះវស្សា​មានកំណត់​ត្រឹមតែ ៣ ​ខែ​ទេ (​រាប់​ពីថ្ងៃ ១​ រោច ខែ​អាសាឍ ​ដល់ ១៥​ កើត​ ខែអស្សុជ)។

ពិធីបុណ្យ​នេះដែរ ក៏មាន​ជួបជុំ​ពុទ្ធបរិស័ទ​នមស្សការ​ព្រះ​រតនត្រ័យ និមន្ត​ព្រះសង្ឃ ចម្រើន​ព្រះ​បរិត្ត ដើម្បី​ឧទ្ទិស​មហាកុសល​ផល​បុណ្យ ជូន​ដល់​ញាតិកា​ទាំង ៧​ សន្តាន និង​បុព្វការី​ជន​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ មក​ទទួលយក​ផលានិសង្ស ដែល​កើតចេញអំពី​បុណ្យ​ក្នុងថ្ងៃនេះ តាម​បែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា​របស់​រដ្ឋ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៨ វិនាទី មុន

សម្តេច ម៉ែន សំអន ៖ គុណបំណាច់ដ៏វិសេសវិសាលរបស់គណបក្សប្រជាជន បានជំរុញឲ្យប្រទេសជាតិមានការរីកចម្រើន

ព័ត៌មានជាតិ៩ នាទីutes មុន

អគ្គនាយកស៊ីម៉ាក់បង្ហាញ​រូប​ភាព​ទ័ព​ថៃ​ជីកដី​ដាក់​មីន​ខណៈនៅឡាំប៉ាចោទ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២៥ នាទីutes មុន

មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា បង្ហាញ​ខ្លួន​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​ឪពុក​លោកស្រី អ៊ុងសាន ស៊ូជី

សន្តិសុខសង្គម៥៨ នាទីutes មុន

កម្លាំងចម្រុះខេត្តពោធិ៍សាត់ បន្តចុះបង្ក្រាបបទល្មើស Online Scam និងឃាត់ខ្លួនជនសង្ស័យ ៩៦ នាក់ បន្ថែមទៀត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

សន្តិសុខសង្គម២ ម៉ោង មុន

ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន

សន្តិសុខសង្គម១៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​​ជនជាតិចិន​២៨នាក់ ពាក់ព័ន្ធ​នឹង​ករណី​បើក​ល្បែង​អនឡាញ​ខុស​ច្បាប់

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចបន្តបង្ក្រាបទីតាំងបង្កប់Online Scams នៅភ្នំពេញ​បានមួយ​ទីតាំង​បន្ថែម​ទៀត

សន្តិសុខសង្គម១ ម៉ោង មុន

សមត្ថកិច្ច​រក​ឃើញទីតាំងកែច្នៃ​គ្រឿងញៀនបន្ទាប់ពីចុះពិនិត្យ​ Online Scam នៅបាវិត

Sokha Hotels

ព័ត៌មានពេញនិយម