Connect with us

ព័ត៌មានអន្ដរជាតិ

ការឈ្លានពាន​​កម្ពុជា ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិននៅ​ថៃ

បានផុស

នៅ

កាសែតបាងកកប៉ុស្តិ៍បាន​រាយការណ៍កាលពីថ្ងៃសុក្រ​ថា ការឈ្លានពាន​លើកម្ពុជា​របស់យោធាថៃ​ដែល​បង្កជម្លោះប្រដាប់អាវុធតាមបណ្ដោយព្រំដែន កំពុង​ប៉ះពាល់ដល់ទំនុកចិត្តវិនិយោគិន​ក្នុងប្រទេសថៃ និងគំរាមកំហែងដល់វិស័យពាណិជ្ជកម្ម​សំខាន់ៗមួយ​ចំនួន ជាពិសេស​ភេសជ្ជៈ ទេសចរណ៍ ប្រេងលក់រាយ និងការនាំចេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុប្រធានប្រតិបត្តិសម្រាប់ការស្រាវជ្រាវយុទ្ធសាស្ត្រនៅក្រុមហ៊ុនប្រឹក្សាហិរញ្ញវត្ថុ Daol Securities លោក Mongkol Puangpetra បានចេញនូវទស្សនវិស័យវិនិយោគ ដោយលើកឡើងពីហានិភ័យធ្លាក់ចុះជាក់លាក់ សម្រាប់ក្រុមហ៊ុនដែលមានអាជីវកម្ម​នៅ​កម្ពុជា។

ក្រុមហ៊ុន Daol បាន​លើកឡើងថា ក្រុមហ៊ុនសេវាកម្ម​គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស Samart Aviation Solutions (SAV) និងក្រុមហ៊ុនភេសជ្ជៈ Carabao Group (CBG) ថាជា​ក្រុមហ៊ុនដែលងាយរងគ្រោះបំផុតនៅក្នុងស្ថានការណ៍បច្ចុប្បន្ន​។ ក្រុមហ៊ុនផ្សេងៗទៀត ដែល​ធ្វើអាជីវកម្មនៅកម្ពុជា ដូចជាប្រតិបត្តិកររបស់ម៉ាក 7/11 ក្រុមហ៊ុនចំណីអាហារ CP និងក្រុមហ៊ុនប្រេង PTT ក៏រំពឹង​ពីផលប៉ះពាល់មួយចំនួន​ផងដែរ ទោះបីជាពួកគេ​​នៅដំណើរការអាជីវកម្មធម្មតាក៏​ដោយ​​។

​ទន្ទឹមជាមួយ​គ្នានោះ Daol ក៏បាន​លើកឡើងផងដែរថា ជម្លោះប្រដាប់អាវុធដោយសារតែការឈ្លានពានលើ​​កម្ពុជារបស់ថៃ អាច​ប៉ះពាល់ដល់លំហូរភ្ញៀវទេសចរអន្តរជាតិចូលទៅថៃ ចំពេលដែលប្រទេសជាច្រើន ចេញការណែនាំពលរដ្ឋខ្លួនឱ្យ​ប្រុងប្រយ័ត្នពេល​ធ្វើកំសាន្តនៅថៃ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម