ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន បួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់កងទ័ពកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានប្រារព្ធពិធីបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់កងទ័ពកម្ពុជា និងប្រជាពលរដ្ឋទូទាំងប្រទេស ក្នុងអំឡុងពេលសត្រូវឈ្លានពានសៀមបានកំពុងផ្ទុះសង្គ្រាមតាមខ្សែបន្ទាប់ព្រំដែន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រារព្ធពិធីអុជធូប ថ្វាយគ្រឿងសក្ការៈដល់ព្រះព្រះអង្គចេក ព្រះអង្គចម និងបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ជូនដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតំបន់អច្ឆរិយអង្គរ ខេត្តសៀមរាប កាលពីថ្ងៃសៅរ៍ ១ កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប។

សម្តេចកិត្តិសង្គហបណ្ឌិត បានបួងសួងប្រគេនពរជ័យដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងថ្វាយព្រះពរជ័យដល់ព្រះមហាក្សត្រ ព្រះមហាក្សត្រី និងគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំ សមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋខ្មែរ សូមឲ្យជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗ គ្នា ប្រទេសជាតិមានសន្តិភាពជារៀងរហូត។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជំងឺដង្កាត់ គ្រោះកាចចង្រៃ ចៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត និងប្រជាពលរដ្ឋខ្មែរ និងសូមឲ្យវីរកងទ័ពជួរមុខកម្ពុជាទទួលបានជ័យជំនះពីពួកឈ្លានពាន៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


