ព័ត៌មានជាតិ
បណ្ឌិត យង់ ពៅ ស្នើឱ្យឈប់បង្ហោះពីកងទ័ពកម្ពុជាគ្រប់ទម្រង់ ព្រោះអាចប៉ះពាល់ដល់កងទ័ព
បណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ព្រមានដល់អ្នកលេងបណ្តាញសង្គម ទាំងបុគ្គល និងអ្នកកាន់ផេកដែលបង្ហោះរូបភាព ឬវីដេអូរបស់កងទ័ពកម្ពុជាគ្រប់ទម្រង់ បញ្ឈប់ការបង្ហោះនេះ ព្រោះអាចប៉ះពាល់ដល់កងទ័ព និងអាចឱ្យសត្រូវដឹងពីទីតាំង និងសព្វាវុធកម្ពុជា។

លោកបណ្ឌិត យង់ ពៅ បានសរសេរលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ថា៖ “ខ្ញុំសូមព្រមានសារជាថ្មី ចំពោះបុគ្គល ឬម្ចាស់ផេកណា ដែលបង្ហោះរូបភាព ឬរូបវីដេអូ កងទ័ពកម្ពុជាគ្រប់ទម្រង់ និងក្នុងគ្រប់គោលដៅ។ ព្រោះថា ៖ រូបភាពខ្លះ បានបំបាក់ទឹកចិត្តនិងស្មារតីកងទ័ព រូបភាពខ្លះ បានផ្តល់ឱ្យសត្រូវស្គាល់ពីតាំងនិងសព្វាវុធ”។
អ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ ក៏បានលើកទឹកចិត្តសមត្ថកិច្ច ចាត់វិធានការលើបុគ្គលណាដែលបានបង្ហោះរូបភាព និងវីដេអូទាំងអស់នេះដែរ។ លោកសង្កត់ធ្ងន់ថា៖ “អ្នករកស៊ីលក់ផេក ត្រូវឈប់ជាបន្ទាន់ កុំព្រោះតែដើម្បីផលចំណេញតិចតួច ធ្វើឱ្យជាតិខាងបង់”។
យ៉ាងណា នេះមិនមែនជាលើកទី១ទេ ដែលលោកបណ្ឌិតស្នើកុំឱ្យមានការបង្ហោះពីកងទ័ពកម្ពុជា ឬព័ត៌មានផ្សេងៗទាក់ទងនឹងការចល័តទ័ពជាដើម ពោល គឺលោកបណ្ឌិតបានអំពាវនាវជារឿយៗ ទាំងទាហានជួរមុខ និងប្រជាពលរដ្ឋ កុំបង្ហោះពីសកម្មភាពកងកម្លាំង មិនថាជារូបភាព ឬវីដេអូ ចៀសវាងសត្រូវចាប់ទីតាំង និងវាយប្រហារមកកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


