Connect with us

ជីវិតកម្សាន្ដ

ឧកញ៉ា ជា តុងហួរ ប្រកាសរកម្ចាស់សិប្បកម្មទាំងខ្នាតតូច-ធំទូទាំងប្រទេស ដើម្បីពង្រីកផលិតផលក្នុងស្រុក-នាំចេញ

បានផុស

នៅ

ឧកញ៉ា ជា តុងហ៊ួរ ស្ថាបនិកក្រុមហ៊ុន Khmer Express Realty Co.,Ltd ដែលសាធារណជនស្គាល់ថា សហគ្រិនវ័យក្មេងមានជំនួញច្រើនក្នុងដៃនោះ នាព្រឹកដើមខែសីហានេះ បានប្រកាសត្រូវការម្ចាស់សិប្បកម្មទូទាំងប្រទេសទាំងខ្នាតតូចនិងធំ ក្នុងគោលបំណងពង្រីកផលិតផលក្នុងស្រុក និងនាំចេញទៅក្រៅស្រុក។

ការប្រកាសនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងងាកមកគាំទ្រផលិតផលក្នុងស្រុក កាត់បន្ថយការនាំចូល ជាពិសេសការនាំចូលផលិតផលពីអ្នកជិតខាងកំពូលឈ្លានពាន ដែលនៅប៉ែកឧត្តរ ឈាង ពាយ័ព្យកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ឧកញ៉ា ជា តុងហ៊ួរ រៀបរាប់ដូច្នេះថា “ត្រូវការម្ចាស់សិប្បកម្ម ២៥ខេត្ត-ក្រុង ខ្នាតតូចនិងធំ ដែលមានផលិតក្នុងស្រុក ទាក់ទងមកខ្ញុំ ដើម្បីពង្រីកផលិតផលក្នុងស្រុក ក្រៅស្រុក”។

ក្នុងន័យនេះ ឧកញ៉ា ជា តុងហួរ ក៏មិនខុសគ្នាឆន្ទៈពលរដ្ឋកម្ពុជាក្នុងការគាំទ្ររាជរដ្ឋាភិបាលនោះដែរ ខណៈពលរដ្ឋខ្មែរភាគច្រើនកំពុងពហិការមិនប្រើផលិតផលសៀម ដូច្នេះ លោកក្នុងនាមជាសហគ្រិនមួយរូបដែលមានធនធាន សម្រេចចូលរួមសកម្មភាពនេះ តាមរយៈការវិនិយោគលើកស្ទួយផលិតផលជាតិឱ្យទូលំទូលាយ។

ទន្ទឹមនេះ លោកបានគូសបញ្ជាក់ទៀតថា “យើងជាខ្មែរ យើងមិនអាចទទួលការប្រមាថពីចោរសៀមបានទៀតនោះទេ។ដល់ពេលហើយ ខ្មែរក្រោកឡើងរួបរួមគ្នា”។

ដើម្បីចូលរួមក្នុងសកម្មភាពនេះ ឧកញ៉ា ជា តុងហួរ ស្នើម្ចាស់រោងចក្រសិប្បកម្ម សហគ្រាសតូចធំ ឬម៉ាក់យីហោផលិតផលក្នុងស្រុកទាំងអស់ ចូលជាមួយលោក ដើម្បីធ្វើការរួមគ្នាពង្រីកផលិតផលទូទាំងប្រទេស។ សម្រាប់ប្រព័ន្ធទំនាក់ទំនងលោកផ្ទាល់ គឺតាមរយៈ Telegram: https://t.me/+c_jpWq6RREZiMTZl

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម