ព័ត៌មានជាតិ
សាកលវិទ្យាល័ភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍១០០% ដល់កូនៗវីរយុទ្ធជនដែលពលីជីវិត
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានប្រកាសនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ផ្ដល់អាហារូបករណ៍សិក្សាឥតបង់ថ្លៃ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ។

តាមប្រភពខាងលើ អាហារូបករណ៍នេះ ដើម្បីរួមចំណែករាជរដ្ឋាភិបាលក្នុងការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស ព្រមទាំងជួយសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារវីរយុទ្ធជនខ្មែរ ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធទប់ទល់ជាមួយសត្រូវនៅព្រំដែន កម្ពុជា-ថៃ អំឡុងថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥។ អាហារូបករណ៍នេះ ផ្តល់រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាបរិញ្ញាបត្រគ្រប់ទាំង៥មហាវិទ្យាល័យ នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ជាមួយគ្នានេះ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏ចូលរួមរំលែកទុក្ខចំពោះការពលីជីវិតរបស់វីរកងទ័ពខ្មែរក្នុងការច្បាំងទប់ទល់ជាមួយការឈ្លានពានរបស់ថៃ តាំងពីថ្ងៃទី២៤ ដល់ទី២៨ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីការពារបូរណភាពទឹកដីកម្ពុជា៕


-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


