Connect with us

ព័ត៌មានជាតិ

ក្រោយកម្ពុជាជូនដំណឹងទៅស្ថាប័នអន្តរជាតិករណីឃុំខ្លួនទាហានខ្មែរដោយខុសច្បាប់ ថៃថាបានអញ្ជើញផ្នែកសិទ្ធិមនុស្សចុះសួរសុខទុក្ខកងទ័ពកម្ពុជា

បានផុស

នៅ

ប្រទេសថៃ អះអាងពីការត្រៀមខ្លួនរួចរាល់ក្នុងការធ្វើការជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការផ្ទៀងផ្ទាត់ការពិត ដោយក្នុងន័យនេះ ថៃថាបានអញ្ជើញតំណាងមកពីគណៈកម្មាធិការកាកបាទក្រហមអន្តជាតិ និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដើម្បីចុះសួរសុខទុក្ខកងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ នេះបើតាមសេចក្តីថ្លែងការណ៍ក្រសួងការបរទេសរបស់ថៃ នៅថ្ងៃទី ០២ ខែសីហា ដែលបានចេញមកឆ្លើយតបនឹងញ្ញត្តិរបស់ គណៈ​កម្មាធិ​ការសិទ្ធិមនុស្សកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រតិកម្មរបស់ថៃ ប​ន្ទាប់ពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដាក់ញ្ញត្តិស្នើសុំអន្តរាគមន៍ជូនទៅការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និងប្រធាន ប្តូរវេនរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ប្រទេសម៉ាឡេស៊ី ពាក់ព័ន្ធលើករណីការឃុំខ្លួនដោយខុស​ច្បាប់ ការធ្វើទារុណកម្ម និងការបញ្ជូនកងទ័ពកម្ពុជាចំនួន២នាក់ ក្នុងចំណោមកងទ័ពចំនួន២០នាក់ ដោយកងទ័ពថៃ។

អាស្រ័យហេតុនេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមជូនដំណឹងដល់បងប្អូនជនរួមជាតិ កុំឱ្យមានការព្រួយបារម្ភ ព្រោះប្រទេសថៃបានបង្ហាញពីសុឆន្ទៈក្នុងការសហការជាមួយនឹងសហគមន៍ និងអង្គការ អន្តរជាតិនានា ដើម្បីចុះទៅពិនិត្យមើលស្ថានភាពរបស់កងទ័ពកម្ពុជាដែលកំពុងជាប់ឃុំ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមឱ្យបងប្អូនជនរួមជាតិកាត់បន្ថយនូវការព្រួយបារម្ភ និងមានសុខភាពល្អ។ នេះបើតាមការជូនដំណឹងរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ០៣ ខែសីហានេះ។

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅលើបណ្តាញសង្គមបន្ថែមថា ៖«សហគមន៍អន្តរជាតិ និងអង្គការអន្តរជាតិនានាកំពុងផ្តោតទៅលើទាហាន ១៨រូបរបស់យើង។ យើងអំពាវនាវឲ្យដោះលែងវីរកងទ័ពទាំង ១៨រូបត្រឡប់មកវិញដើម្បីកសាងទំនុកចិត្តនៃប្រទេសទាំង ២ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម