Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រមបំផុតចំពោះមរណភាព​ម្ដាយលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

បានផុស

នៅ

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បាន​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​មរណភាព​ម្ដាយ​លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សម្ដែង​ការ​រំលែក​ទុក្ខ​នេះ​ធ្វើឡើង​ខណៈ​ពេល​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ផ្ទាល់​នៅ​គេហដ្ឋាន​លេខ ៦២ ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់ ២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ៨​ កើត ខែ​ស្រាព​ណ៍ ឆ្នាំម្សាញ់ សប្តស័ក ព​.​ស​. ២៥៦៩ ត្រូវ​នឹងថ្ងៃទី​ ២ ខែសីហា ឆ្នាំ ២០២៥។

អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី ត្រូវជា​ម្តាយក្មេក លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ឧបាសិកា បានទទួល​មរណភាព កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៥ ម៉ោង ​០១:៥៨​ នាទី រំលង​អធ្រាត្រ ក្នុង​ជន្មាយុ ​៧៨ ​ឆ្នាំ ដោយ​រោគាពាធ (​នៅ​សហរដ្ឋអាមេរិក​)។

មរណភាព​របស់​អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី គឺជា​ការបាត់បង់​នូវ​ម្តាយក្មេក ជីដូន ដែល​ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ក្នុងការ​ចិញ្ចឹម​បីបាច់​ថែរក្សា និង​បណ្តុះបណ្តាល​កូនចៅ​រហូត​បាន​ក្លាយ​ជា​បញ្ញវ័ន្ត។

នៅក្នុង​សមានទុក្ខ​ដ៏​ក្រៀមក្រំ​នេះ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ លោក​ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​លោកជំទាវ ព្រមទាំង​ក្រុម​គ្រួសារ និង​សូម​បួងសួង​ដល់​តេ​ជៈ​បារមី នៃ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាម​ជួយ​ថែរក្សា​ដួង​វិញ្ញាណក្ខន្ធ​របស់ អគ្គ​មហា​ឧបាសិកា កាំ​ង ម៉េង​ហ៊ាង ហៅ សេង ឌី បាន​ទៅ​សោយសុខ​ក្នុង​ឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម