ព័ត៌មានជាតិ
ចុងភៅដែលវិជ្ជមានជំងឺកូវីដ ១៩ក្នុងពិធីមង្គលការនៅភូមិក្រាំលាវបានជាសះស្បេីយ ក្រោយធ្វេីតេស្តបីលេីកអវិជ្ជមាន
ចុងភៅដែលមានវិជ្ជមានកូវីដ១៩ក្នុងព្រឹត្តិកាណ៍មង្គលការនៅភូមិក្រាំលាវ ស្រុកសំរោង បានជាសះស្បេីយហេីយ ក្រោយការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ និងធ្វេីតេស្តចំនួន៣លេីកអវិជ្ជមានទាំង៣លេីក។

ជាមួយនិងដំណឹងល្អនេះ នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ លោក កង អាណាន់ អភិបាលនៃគណៈអភិបាលក្រុង បានអញ្ជើញចូលរួមអបអរសាទរ ករណីអ្នកជំងឺកូវីដ១៩ ឈ្មោះ ហ៊ីង សាមួន រស់នៅភូមិព្រេច សង្កាត់រកាក្រៅ ក្រុងដូនកែវ ដែលបានជាសះស្បើយក្រោយទទួលលទ្ធផលតេស្តអវិជ្ជមាន៣លើក និងត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅលំនៅឋានវិញ។

ក្នុងឱកាសនោះដែរ លោកអភិបាលក្រុង ក៏បានឧបត្ថម្ភរបាំងមុខប្លាស្ទីកចំនួន១០០ ដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ថែមទាំងបានអញ្ជើញប្រគល់លិខិតបញ្ជាក់ការធ្វើចត្តាឡីស័កមានសុខភាពល្អ ដល់ក្រុមគ្រួសារដែលប៉ះពាល់ផ្ទាល់ចំពោះអ្នកជំងឺ ហ៊ីង សាមួន។

បច្ចុប្បន្នអ្នកដែលជាសះស្បេីយត្រូវបានក្រុមការងារដឹកជញ្ជូនតាមរថយន្តរដ្ឋបាលក្រុងត្រឡប់ទៅកាន់លំនៅឋាន និងបានចុះបើកខ្សែររបាំងនៅតាមលំនៅឋានធ្វើចត្តាឡីស័កសម្រាប់អ្នកដែលបានប៉ះពាល់ប្រយោលនិងអ្នកជំងឺ ហ៊ីង សាមួនផងដែរ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


