Connect with us

កីឡា

យប់​មិញ ឡុង ភារ៉ាត់ ផ្ញើ​ជ័យជម្នះ​ ជូន​វីរកង​ទ័ព​ជួរ​មុខ ពី​ប្រទេសព្រុយណេ

បានផុស

នៅ

ខ្សែ​បម្រើ ឡុង ភារ៉ាត់ បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​នៅ​ពេល​ភ្នំពេញ​ក្រោន ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល​ដ៏​ធំ​ធេង ៦-០ លើ​ក្រុម​ម្ចាស់​ផ្ទះ Kasuka FC ​យប់​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ ២០២៥ នៅ​ប្រទេស​ព្រុយណេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​រយៈ​ជ័យជម្នះ​នេះ ភ្នំពេញ​ក្រោន បាន​ឡើង​ទៅ​កាន់​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ ពាន​រង្វាន់​ក្លិប​អាស៊ី AFC Challenge League រដូវ​កាល ២០២៥-២៦ ជា​មួយ​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ដែល​ឈរ​ចាំ​នៅ​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ស្រាប់។

ឡុង ភារ៉ាត់ ស៊ុត បាន​២​គ្រាប់​សម្រាប់​ការ​បង្ហាញ​ខ្លួន​យ៉ាង​ល្អ​រួម​ចំណែក​ជួយ​ក្រុម​ទទួល​បាន​ជ័យជម្នះ​​ដ៏​ធំ​ធេង។ ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយ​ការរ​ប្រកួត​ កីឡាករ​បាន​និយាយ​ថា ៖«ខ្ញុំ​សប្បាយ​ចិត្ត​សម្រាប់​ការ​ប្រកួត​​នៅ​ទឹក​ដី​ព្រុយណេ។ ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន​សម្រាប់​ជ័យជម្នះ​ ហើយ​ខ្ញុំ​សូម​ផ្ញើ​ជ័យជម្នះ​មួយ​នេះ​ជូន​ដល់​វីរកង​ទព​នៅ​​ប្រទេស​​កម្ពុជា»។

នេះ​ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ដែល​ធ្វើ​ការ​ប្រកួត​តែ​មួយ​ជើង​ប៉ុណ្ណោះ ដោយ​ភ្នំពេញ​ក្រោន​រក​បាន ៦ គ្រាប់​​ដោយកីឡាករឡុង ភារ៉ាត់ ២ គ្រាប់, កីឡាករ Moses Dyer ២ គ្រាប់, សារ ទី ១ គ្រាប់ និងខ្សែការពារ Raul Feher ១គ្រាប់។

នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ខាង​មុខ​នេះ ក្រុម​ចំនួន ៨ ក្នុង​នោះ​កម្ពុជា​មាន​២​ក្រុម​គឺ ព្រះ​ខ័ន​រាជ​ស្វាយរៀង និង​ភ្នំពេញ​ក្រោន ដែល​​នឹង​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស ២ ពូល ហើយ​ក្នុង​ ១​ពូល​មាន ៤ ក្រុម៕

ក្រុម​ទាំង​ ៨ ប្រចាំ​តំបន់​អាស៊ី​ខាង​កើត

  • ក្រុម​ធ្លាក់​ចេញ​ពី​ពាន AFC Champions League Two
  • Dewa United Bantem (ឥណ្ឌូណេស៊ី)
  • ព្រះ​ខ័នរាជ​ស្វាយរៀង (កម្ពុជា)
  • Shan United (មីយ៉ាន់ម៉ា)
  • Tainan City (ឆាយនីសតៃប៊ិ)
  • SP Falcons (ម៉ុងហ្គោលី)
  • Ezra (ឡាវ)
  • ភ្នំពេញ​ក្រោន (កម្ពុជា)

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម