ព័ត៌មានជាតិ
ក្រសួងព័ត៌មាន បិទបញ្ចប់វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ នៅខេត្តក្រចេះ
វគ្គបំពាក់បំប៉ន ស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយមន្ទីរព័ត៌មានខេត្តក្រចេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីបានដំណើរការអស់រយៈពេល ២ថ្ងៃកន្លងមក ដោយមានការចូលរួមយ៉ាងផុលផុស និងប្រកបដោយខ្លឹមសារ ធាតុចូលថ្មីៗទាំងផ្នែកបច្ចេកទេស ជំនាញ យុទ្ធសាស្ត្រ និងរបៀបរបបនៃការអនុវត្តការងារ។

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ តំណាង នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានការចូលរួមពី លោក លាង ប៊ុនរិទ្ធអនុរដ្ឋលេខាក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ រួមនឹងថ្នាក់ដឹកនាំពាក់ព័ន្ធមកពី ក្រសួងព័ត៌មាន គ្រូឧទ្ទេស និងសិក្ខាកាមទទួលបន្ទុការព័ត៌មាន និងសាធារណមតិសរុបប្រមាណ៦០នាក់។
លោក លាង ប៊ុនរិទ្ធ អនុរដ្ឋលេខាក្រសួងព័ត៌មានទទួលបន្ទុកមន្ទីរព័ត៌មានខេត្តក្រចេះ បានចាត់ទុកការគ្រប់គ្រង់ព័ត៌មាន គឺពិតជាមានសារសំខាន់ណាស់ទាំងថ្នាក់ជាតិ និងក្រោមជាតិ។ ចំណែក លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់បន្ថែមអំពីសារៈសំខាន់នៃ ការងារផ្សព្វផ្សាយព័ត៌មាន នៅក្នុងបរិបទបច្ចុប្បន្នសម័យឌីជីថលសំខាន់គឺ ត្រូវក្តាប់ស្ថានភាព គ្រប់គ្រងខ្លឹមសារ និងល្បឿននៃការផ្សព្វផ្សាយ ទើបអាចគ្រប់គ្រងព័ត៌មានបានល្អ។ ដូច្នេះមន្ត្រីទទួលបន្ទុកលើការងារនេះ និងស្ថាប័នពាក់ព័ន្ធត្រូវ តែបុរេសកម្ម សកម្ម អន្តរសកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព។ ក្នុងនោះការពង្រឹងទំនាក់ទំនងការងារជាមួយអ្នកពាក់ព័ន្ធជុំវិញខេត្តគឺជារឿងចាំបាច់ក្នុងការប្រតិបត្តិការងារឱ្យជោគជ័យ។

លោក ទេព អស្នារិទ្ធ និយាយថា៖ « ការងារព័ត៌មាន និងសាធារណមតិនេះ មន្ទីរព័ត៌មានទូទាំង២៥រាជធានីខេត្តគឺត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ជាពិសេសថ្នាក់ដឹកនាំដែលទទួលបន្ទុកព័ត៌មាន។ ជាមួយគ្នានេះ ត្រូវបង្កើតបណ្តាញការងារនៅតាមថ្នាក់ខេត្ត ស្រុក ឃុំ/សង្កាត់ ឬសហគមន៍បន្ថែមទៀតដើម្បីទទួលនិងផ្សព្វផ្សាយព័ត៌មានទៅដល់ប្រជាពលរដ្ឋតាមសហគមន៍ក្នុងមូលដ្ឋានរាជធានី ខេត្តរបស់ខ្លួន»។
សូមជម្រាបថា អ្នកចូលរួមទាំងអស់ បានបង្ហាញពីសារសំខាន់ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ដូចជាការទទទួលចំណេះដឹងថ្មីៗ ដូចជាការចងក្រងបណ្តាញការគ្រប់គ្រងព័ត៌មាន ការផលិតមាតិកា សម្រាប់ផ្សាយបែបឌីជីថល ការតាមដាន វិភាគ ចងក្រងព័ត៌មាន និងការឆ្លើយតបព័ត៌មានក្លែងក្លែងក្លាយ របៀបរបបការងារក្នុងក្របខណ្ឌមន្ទីរព័ត៌មាន, ការគ្រប់គ្រង និងវាយតម្លៃសមិទ្ធកម្មការងារ, បច្ចេកទេសរៀបចំ និងផលិតខ្លឹមសារបែបសាធារណមតិ និងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងរបត់ថ្មី ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


