ព័ត៌មានជាតិ
ក្រសួងការងារ បើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់»
លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាត្រីភាគីស្ដីពី «បច្ចុប្បន្នភាពសេដ្ឋកិច្ច សង្គម និងនិន្នាការប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា និងក្នុងតំបន់» ដែលរៀបចំឡើងនៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិខាងការងារ(ILO) តំណាងភាគីអង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត និងតំណាងភាគីអង្គការវិជ្ជាជីវៈរបស់និយោជគប្រមាណ ១៣០រូប។

ថ្លែងក្នុងសិក្ខាសាលាត្រីភាគីនេះ លោក គួច សុមាន បានបង្ហាញក្តីសង្ឃឹមជឿជាក់ថា សិក្ខាសាលាត្រីភាគីនេះ នឹងក្លាយជាវេទិកាមួយដ៏សំខាន់ សម្រាប់គ្រប់ភាគី ដើម្បីជាមូលដ្ឋាន និងធាតុចូលបន្ថែម ក្នុងការចរចាប្រាក់ឈ្នួលអប្បរមាសម្រាប់ឆ្នាំ២០២៦។

បន្ថែមពីនេះ លោករដ្ឋលេខាធិការ បានបន្តលើកឡើងថា ក្រសួងនឹងបន្តខិតខំបន្ថែមទៀត ក្នុងការពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការងារ រួមនឹងការពង្រឹងពង្រីកយន្តការ និងសមត្ថភាពស្ថាប័ន និងបង្កើនកិច្ចសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្ពុជាអាចធានាបាននូវភាពប្រកួតប្រជែងរបស់ខ្លួនពីមួយឆ្នាំទៅមួយឆ្នាំ។

លោករដ្ឋលេខាធិការ ជឿជាក់យ៉ាងមុតមាំងថា ក្រោយចប់សិក្ខាសាលាត្រីភាគីនេះ គ្រប់ភាគីទាំងអស់នឹងយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច និងសង្គម ព្រមទាំងការវិវឌ្ឍនៃប្រាក់ឈ្នួលអប្បបរមាក្នុងតំបន់ ដើម្បីជាមូលដ្ឋានរៀងៗខ្លួនក្នុងការចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាខាងមុខ។

ទន្ទឹមនេះ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តធ្វើការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ជាពិសេសអង្គការអន្តរជាតិខាងការងារ (ILO) ក្នុងការពង្រឹងសមត្ថភាពរបស់សមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីបំពេញតួនាទីរបស់ខ្លួនឯងឱ្យកាន់តែល្អប្រសើរក្នុងការពិភាក្សាចរចាប្រាក់ឈ្នួលអប្បបរមានាពេលអនាគត៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៤ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


