ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុម ចូលរួមជាមួយ AOT មកពិនិត្យតំបន់ជម្លោះកម្ពុជា-ថៃ ខណៈអាមេរិក ក៏គាំទ្រ
ប្រទេសម៉ាឡេស៊ីបានប្រកាសពីការត្រៀមលក្ខណៈបញ្ជូនក្រុម ដើម្បីចូលរួមជាមួយក្រុមសង្កេតការណ៍អាស៊ាន (AOT) មកពិនិត្យមើលតំបន់ជម្លោះកម្ពុជា-ថៃ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Bernama នៅថ្ងៃព្រហស្បតិ៍ទី១៤ខែសីហាឆ្នាំ២០២៥, មេទ័ពម៉ាឡេស៊ីលោក Mohd Nizam Jaffar បានដាក់សំណើរួចហើយទៅនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ដោយសុំឲ្យគាត់ទាក់ទងទៅមេដឹកនាំថៃនិងកម្ពុជាជាផ្លូវការ ដើម្បីបើកភ្លើងបៃតងឲ្យក្រុមម៉ាឡេស៊ី បានចូលរួមជាមួយ AOT មកពិនិត្យក្នុងតំបន់ជម្លោះជម្លោះនៃប្រទេសទាំងពីរ។
លោក Jaffar និយាយក្នុងទីក្រុង Putrajaya ថា «AOT មានតំណាងមកពីរដ្ឋជាសមាជិកអាស៊ាន ហើយនឹងត្រូវបានដាក់ពង្រាយជាបន្តបន្ទាប់ ដើម្បីធានានិងត្រួតពិនិត្យថា គ្មានការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់នោះទេ។ នេះគឺជាកិច្ចការដ៏ធំមួយ ពីព្រោះ មានព្រំដែនប្រហែល ៨៤០គីឡូម៉ែត្រ ដែលត្រូវពិនិត្យ។ សម្រាប់កិច្ចការនេះ យើងក៏កំពុងទទួលបានការគាំទ្រផ្នែកដឹកជញ្ជូនពីសហរដ្ឋអាមេរិកផងដែរ»។
មុននេះដែរ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា កម្ពុជាជំរុញឲ្យភាគីថៃសហការពន្លឿនការបង្កើត AOT ដឹកនាំដោយម៉ាឡេស៊ីដើម្បីផ្ទៀងផ្ទាត់និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងមានប្រសិទ្ធភាព។
មិនត្រឹមប៉ុណ្ណឹង លោកជំទាវក៏អំពាវនាវផងដែរឲ្យភាគីថៃ គោរពនូវលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងស្មារតីនិងការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលចែងថា ភាគីទាំងពីរព្រមព្រៀងគ្នារក្សាកម្លាំងយោធារបស់ខ្លួននៅក្នុងទីតាំងបច្ចុប្បន្ន ដោយមិនអនុញ្ញាតឲ្យផ្លាស់ទីពីទីតាំងដែលខ្លួនឈរជើង ក្នុងពេលកិច្ចព្រមព្រៀងបទឈប់បាញ់ដែលចូលជាធរមាននៅម៉ោង១២អាធ្រាតថ្ងៃទី២៨ ខែកក្កដាឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


