ព័ត៌មានអន្ដរជាតិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំម៉ាឡេស៊ី អំពាវនាវឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់
ថ្លែងក្នុងពិធីអបអរទិវាឯករាជ្យអាមេរិក ដែលរៀបចំធ្វើឡើងនៅទីក្រុង គូឡាឡាំពួ នៅថ្ងៃពុធទី១៣ខែសីហាឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសម៉ាឡេស៊ី Edgard D. Kagan បានអំពាវនាវឲ្យកម្ពុជា-ថៃ គោរពបទឈប់បាញ់ សូមកុំប្រព្រឹត្តសកម្មភាពបង្កហេតុឲ្យសោះ។

លោកបានសង្កត់ធ្ងន់លើសារៈសំខាន់ដែលប្រទេសទាំងពីរ ត្រូវចាត់វិធានការសមស្រប ដើម្បីធានាថាទាហាននិងជនស៊ីវិលរបស់ពួកគេ ពិតជាប្តេជ្ញាចិត្តក្នុងការពង្រឹងបទឈប់បាញ់។
ការអំពាវនាវរបស់ឯកអគ្គរដ្ឋទូតរូបនេះកើតឡើងបន្ទាប់ពី ទាហានថៃដើរជាន់មីន ហើយថៃបានចោទប្រកាន់ទាំងគ្មានមូលដ្ឋានលើកម្ពុជាថាជាអ្នកដាក់មីនថ្មី ដ្បិតកម្ពុជាបានច្រានចោលការចោទប្រកាន់នេះរួចហើយក៏ដោយ។
ជុំវិញរឿងរ៉ាវទាហានថៃដើរជាន់មីននេះ លោក Kagan អះអាងថា «ខ្ញុំមិនចង់លើកឡើងទេទោះអ្នកណាជាអ្នកទទួលខុសត្រូវក៏ដោយ ប៉ុន្តែយើងអំពាវនាវឲ្យប្រទេសទាំងពីរ ចាត់វិធានការសមស្របគ្រប់បែបយ៉ាង ដើម្បីអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ»។

ពាក់ព័ន្ធបទឈប់បាញ់នេះដែរ កម្ពុជា បានអនុវត្តរួចទៅហើយ ហើយជំរុញភាគីថៃសហការពន្លឿនការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលដឹកនាំដោយម៉ាឡេស៊ី ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញនិងប្រសិទ្ធភាព។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លើកឡើងដូច្នេះ ក្នុងសេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ នាវេលាម៉ោង១១ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។
ការជំរុញរបស់កម្ពុជាទៅកាន់ភាគីថៃ គឺស្របនឹងការព្រមព្រៀងគ្នារវាងភាគីទាំងពីរ ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលចង់ឲ្យមានការរៀបចំយន្តការតាមដានសម្រាប់ការអនុវត្តលើបទឈប់បាញ់ ដោយកម្ពុជា-ថៃ បានយល់ព្រមឲ្យមានក្រុមសង្កេតការណ៍បណ្តោះអាសន្នរបស់អាស៊ាន ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ដើម្បីសង្កេតការណ៍ភ្លាមៗ និងបន្តរៀបចំក្រុមអ្នកសង្កេតការណ៍អាស៊ាន។
ត្រង់ចំណុច លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់នូវការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាក្នុងការគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ដែលបានសម្រេចកាលពីថ្ងៃទី២៨ ខែកក្កដា និងគោលការណ៍ឯកភាពទាំង១៣ចំណុចនៃកិច្ចប្រជុំ GBC កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោមការចូលរួមសង្កេតការណ៍ដោយម៉ាឡេស៊ី សហរដ្ឋអាមេរិក និងតំណាងចិន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ម៉ាឡេស៊ី ថា បទឈប់បាញ់កម្ពុជា-ថៃ ជាសមិទ្ធផលដ៏ធំមិនធ្លាប់មាន សម្រាប់អាស៊ាន
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


