ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌទួលគោក ប្រើប្រាស់ថវិកាអភិវឌ្ឍន៍គម្រោងឆ្នាំ ២០២៥ អ៊ុតកៅស៊ូផ្លូវចំនួន ៦ ខ្សែ
រដ្ឋបាលខណ្ឌទួលគោក បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍គម្រោងឆ្នាំ ២០២៥ ធ្វើការជួសជុលអ៊ុតកៅស៊ូ AC ផ្លូវចំនួន ៦ ខ្សែ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់ និង កាត់បន្ថយការជន់លិចនារដូវវស្សាខាងមុខ។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍ឆ្នាំ ២០២៥ ខណ្ឌទួលគោក កំពុងដំណើរការជាបន្តបន្ទាប់សរុបមាន អ៊ុតកៅស៊ូ AC ផ្លូវចំនួន ៦ ខ្សែ និងស្តារលូផ្លូវចំនួន ៧ ខ្សែ ដែលត្រូវអនុវត្តក្នុងឆ្នាំ ២០២៥ នេះ ក្នុងការជួសជុលចាក់អ៊ុតកៅស៊ូ AC កម្រាស់ ៥ ស.ម ផ្លូវចំនួន ៦ ខ្សែ ផ្ទៃក្រឡាសរុប ១៦.២២៦,៥ ម២ រួមមាន ៖ ផ្លូវលេខ ២២៣ (២៣០-២១៧) បណ្ដោយ ២៩០ ម៉ែត្រ ទទឹង ៨,៥ ម៉ែត្រ ផ្ទៃក្រឡា ២.៤៦៥ ម២ សង្កាត់ផ្សារដើមគរ , ផ្លូវលេខ ២៧១ ស្ទួន(២៧១ – ច្រកចូលសាលាកូរ៉េ) បណ្ដោយ ៣៣២ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ផ្ទៃក្រឡា ២.៩៨៨ ម២ សង្កាត់ទឹកល្អក់ទី ៣ , ផ្លូវលេខ ២០២ (២៤៥-២៥៣) បណ្ដោយ ២៤៥ម៉ែត្រ ទទឹង៨,១ម៉ែត្រ ផ្ទៃក្រឡា១.៩៨៤,៥ម២ សង្កាត់ទឹកល្អក់ទី៣,ផ្លូវលេខ ៣១១ (៣១៣-៦០៨) បណ្ដោយ ៣១០ ម៉ែត្រ ទទឹង ៩ ម៉ែត្រ ផ្ទៃក្រឡា ២.៧៩០ ម២ សង្កាត់បឹងកក់ទី ២ , ផ្លូវលេខ ៣២៧ (៥៩៨-៥៩២) បណ្ដោយ ៣០៤ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ផ្ទៃក្រឡា ២.៤៣២ ម២ សង្កាត់បឹងកក់ទី ២ , ផ្លូវលេខ ៥៩៦ (៣២៧-៥៩២) បណ្ដោយ ៤៣៥ ម៉ែត្រ ទទឹង ៨,២ ម៉ែត្រ ផ្ទៃក្រឡា ៣.៥៦៧ ម២ សង្កាត់បឹងកក់ទី ២។

ជាមួយនេះ លោកអភិបាលខណ្ឌ សូមប្រជាពលរដ្ឋរស់នៅតំបន់នេះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ ក្នុងអំឡុងពេលអនុវត្តគម្រោង សូមមេត្តាយោគយល់ អធ្យាស្រ័យ ដែលធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរ បង្កការរំខានដល់ការរស់នៅ ប៉ុន្តែពេលគម្រោងនេះអនុវត្តរួចរាល់ តំបន់នេះអាចនឹងជៀសផុតការជន់លិចដោយទឹកភ្លៀងតែងតែលិចជារៀងរាល់ឆ្នាំ៕
អត្ថបទ ៖ ម៉េង





-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


