Connect with us

ព័ត៌មានជាតិ

កម្ពុជា​ប្រាប់​ថៃឱ្យគោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​សិន​​ចាំ​និយាយ​រឿ​ងដោះ​មីន

បានផុស

នៅ

កម្ពុជា​បាន​បញ្ជាក់​ទៅ​ថៃ​ថា​ការ​ដោះ​មីន​មនុស្ស​ធម៌​អាច​ធ្វើ​ទៅ​បានលុះ​ត្រាតែ​មាន​ការ​អនុវត្ត​បាន​ពេញ​លេញ​នូវ​បទ​ឈប់​បាញ់​ និង​វិលត្រលប់​មក​រក​ភាពប្រក្រតីឡើង​វិញ​នៅ​តាម​បន្ទាត់​ព្រំដែន​សិន។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំវិសាមញ្ញ​គណៈកម្មាធិការ​ព្រំដែនថ្នាក់​យោធភូមិភាគ​កម្ពុជា-ថៃ (RBC) នៅព្រឹកថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ២០២៥ នៅ​ខេត្ត​ត្រាត​ ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​កិច្ច​ប្រជុំ​នោះតំណាង​កម្ពុជាមេបញ្ជាការ​យោធភូមិភាគ​ទី​៣ លោកឧត្តម​សេនីយ៍ទោ អ៊ុយ ហៀង បាន​ប្រាប់​ទៅ​ មេ​បញ្ជា​ការ​ព្រំដែន​ច័ន្ទ​បុរី ត្រាត លោកឧត្តមនាវីឯក អភិឆាត សាប់ប្រះសើត ថា​ កិច្ចការ​ដោះមីន​មនុស្ស​ធម៌អាច​ធ្វើ​ទៅ​បាន​លុះ​ត្រា​តែអនុវត្តន៍​បាន​យ៉ាង​ពេញ​លេញ​នូវ​បទ​ឈប់បាញ់​ និងការ​វិល​ត្រលប់​មក​រក​ប្រក្រតីភាព​ឡើង​វិញតាម​បណ្ដោយ​ព្រំដែន។ លោក​បានបញ្ជាក់​បន្ថែមថាការ​ដោះ​មីន​នោះ​ទៀត​សោតគឺ​អាច​ធ្វើ​បាន​តែ​នៅ​តំបន់​ដែល​មាន​ខណ្ឌសីមាច្បាស់​លាស់  ឬ​តំបន់​ដេល​គ្មាន​ជម្លោះលើ​ខ្សែបន្ទាត់​ព្រំដែន​ដែល​មាន​ការ​ឯភភាព​គ្នា​ដោយ​គណៈកម្មការ​ព្រំដែន​ចម្រុះ​នៃ​ប្រទេស​ទាំង​ពី (JBC)។

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ពី​កិច្ចប្រជុំ​នោះ​បាន​សរសេរ​ថា៖ «ដោយសារ​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ថ្នាក់​យោធភូមិភាគ​ (RBC) មិន​មាន​អាណត្តិ​ក្នុង​ការ​ធ្វើ​ការ​សម្រេច​ចិត្តលើ​កិច្ច​ការ​ងារដោះ​មីន ដូច្នេះបញ្ហា​នេះ​គួរតឺ​ត្រូវ​បាន​យក​ទៅ​ពិភាក្សានៅ​ក្នុង​កិច្ចប្រជុំរបស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះដូច​ដែល​បាន​ព្រមព្រៀង​គ្នា​ដោយ​ភាគី​ទាំង​ពីរ​រួច​ហើយ​»។

គួរ​ឱ្យ​ដឹង​ផងដែរ​ថាបន្ទាប់ពី​មាន​បទ​បាញ់ភាគីថៃ​បាន​បន្តបំពានដោយ​ឱ្យ​ទាហាន​របស់​ខ្លួន​ដើរល្បាតចូម​តំបន់​គ្រោះ​ថ្នាក់​បណ្ដាល​ឱ្យ​ជាន់​មីន​ផ្ទុះ​ជា​បន្តបន្ទាប់​។ ក្រោយ​ជាន់​មីន​នេះ​ថៃ​បាន​ចោទ​ប្រកាន់​កម្ពុជា​ថា​បាន​ដាក់​មីន​ថ្មីលើ​ដី​របស់​ខ្លួន ខណៈ​កម្ពុជា​បាន​បដិសេធ​ដោយ​ថា​តំបន់​នោះ​ជា​ចំការ​មីន និង​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម