ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សុខទុក្ខរបស់កងទ័ពក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំដែរ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា សុខទុក្ខរបស់កងទ័ពទាំងអស់មិនថាសមរភូមិមុខ ឬសមរភូមិក្រោយនោះទេ ក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលដែរ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។



សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញសួរសុខទុក្ខកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យព្រះកេតុមាលា រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ៩រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥។



សូមបញ្ជាក់ថា បន្ទាប់ពី សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញសួរសុខទុក្ខ លោកស្រី គង់ សារឿន រួចមក សម្តេច ក៏បានបន្តអញ្ជើញជួបសួរសុខទុក្ខផ្ទាល់ជាមួយកងទ័ពជួរមុខដែលកំពុងសម្រាកព្យាបាលជំងឺចំនួន ១៤រូប រួមមាន ៖ ១.ព្រឹន្ទបាលឯក សូ រី (ឈរជើងនៅមុំ៣) ២. អនុសេនីយ៍ឯក ឈុំ ចាន់រា (ឈរជើងនៅភ្នំទ្រព្យ) ៣. អនុសេនីយ៍ឯក ហួត វិជ្ជា (ឈរជើងនៅប្រាសាទតាមាន់) ៤. អនុសេនីយ៍ឯក ដួង សុភា (ឈរជើងនៅមុំ៣) ៥. ពលបាលឯក ហុក សុវណ្ណារ៉ា (ឈរជើងនៅប្រាសាទតាក្របី) ៦. អនុសេនីយ៍ត្រី ច្រឹក គន្ធា (ឈរជើងនៅប្រាសាទតាក្របី) ៧. អនុសេនីយ៍ទោ កេង គីន (ឈរជើងនៅប្រាសាទព្រះវិហារ) ៨. ព្រឹន្ទបាលឯក លូន អូន (ឈរជើងនៅច្រកជាំ) ៩. វរសេនីយ៍ត្រី ជា វុទ្ធី (ឈរជើងនៅប្រាសាទព្រះវិហារ) ១០. អនុសេនីយ៍ទោ សួន នរិន្ទ (ពេទ្យប្រចាំការនៅកងពលលេខ៤២) ១១. អនុសេនីយ៍ទោ សៀង សាវ៉ៃ (ឈរជើងនៅប្រាសាទតាមាន់) ១២. វរសេនីយ៍ឯក អ៊ូ ប៊ៀន (ឈរជើងនៅជប់គគីរ) ១៣. វរសេនីយ៍ឯក ខាត់ វិសាល (ឈរជើងនៅប្រាសាទព្រះវិហារ) ១៤. អនុសេនីយ៍ទោ ជន ឆាប (ឈរជើងនៅមុំ ៣)។ បច្ចុប្បន្ននេះ កងទ័ពទាំងនោះបាននិងកំពុងស្ថិតក្រោមការតាមដាន និងព្យាបាលដោយយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យជំនាញនៃមន្ទីរពេទ្យព្រះកេតុមាលា។



សម្តេចបញ្ជាក់យ៉ាងច្បាស់ថា សុខទុក្ខរបស់កងទ័ពក៏ជាសុខទុក្ខរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋសភា ព្រឹទ្ធសភាព ដែរ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។



សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានជូនពរដល់កងទ័ពទាំងអស់នោះ បានឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ។ កងទ័ពទាំងនោះ ក៏បានថ្លែងអំណរគុណដល់ សម្តេចកិត្តិសង្គហបណ្ឌិត តែងតែយកចិត្តទុកដាក់ សួរសុខទុក្ខ និងជួយឧបត្ថម្ភដល់កងទ័ព៕
អត្ថបទ ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


