Connect with us

សេដ្ឋកិច្ច

អ្នកឧកញ៉ា សួរ វីរៈ ចង់ឱ្យប្រជាពលរដ្ឋញែកឱ្យដាច់រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូល

បានផុស

នៅ

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ ចង់ឱ្យប្រជាពលរដ្ឋញែកឱ្យ​ដាច់​រវាង​ផលិត​ផលក្នុងស្រុក និងផលិត​ផលនាំចូល បន្ទាប់ពីប្រជាពលរដ្ឋបង្ហាញជំហរពហិការកូកាកូឡា ក្រោយ​​​​​ពីក្រុមហ៊ុនកូកា-កូឡា បានផ្ដាច់កុងត្រាជាមួយលោក វណ្ណដា តារាចម្រៀងរ៉េបកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជាក់ថា ផលិតផលក្នុងស្រុក ជាផលិតផលដែល​ផលិតនៅក្នុង​ប្រទេស​​កម្ពុជា ដែលជួយផ្ដល់ការងារដល់ប្រជាពលរដ្ឋក្នុងប្រទេស និងបង់ពន្ធចូលរដ្ឋ ព្រមទាំង​បង្កើន​ទំ​នុក​​ចិត្តដល់វិនិយោគិនផ្សេងៗទៀត ដែលមកវិនិយោគនៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមទាក់ទាញវិនិយោគនៅលើពិភពលោក ដើម្បីឱ្យមកវិនិយោគ នៅ​ក្នុង​ប្រទេសកម្ពុជា ខណៈអ្នកឧកញ៉ា សួរ វីរៈ ចង់ឱ្យបងប្អូនប្រជាពលរដ្ឋ​ពិចារណាពីផលិត​ផល​ដែលផលិតក្នុស្រុក ទោះបីផលិតផលនោះ អ្នកវិនិយោគមកពីប្រទេសណាក៏ដោយ គឺជាផលិតផលដែលបានផលិតនៅក្នុងស្រុកយើង។

អ្នកឧកញ៉ា សួរ វីរៈ បន្ថែមថា៖ «ប្រទេសណាក៏ដូចគ្នាដែរ មិនប្រាកដថា ប្រទេសវៀតណាម ម៉ាឡេស៊ី ឬប្រទេសណាផ្សេងទេ គឺមិនមែនស្ថាបនិកគឺជាប្រជាជនក្នុងប្រទេសនោះទាំងស្រុងទេ»​។

អ្នកឧកញ៉ា សួរ វីរៈ បានបន្តថា នៅពេលដែលយើងព្យាយាមពហិការ ឬជាតិនិយមពេក វាក្លាយជាជ្រុលនិយម ហើយអ្វីដែលជាផលប៉ះពាល់ ចង់ឱ្យបងប្អូនពិចារណាថា វានឹងប៉ះ​ពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល វាប៉ះពាល់ទៅដល់ការជឿជាក់របស់វិនិយោគិនផ្សេងៗ ដែលគាត់ចង់មកវិនិយោគនៅកម្ពុជា។

អ្នកឧកញ៉ា  គាំទ្រការពហិការមិនប្រើផលិតផលរបស់ថៃ តែសូមញែកឱ្យដាច់ថា អ្វីដែល​ផលិតក្នុងស្រុក គឺជាផលិតផលក្នុងស្រុក ទោះបីគាត់ជាវិនិយោគ​មកពីប្រទេស​ណាក៏​ដោយ ព្រោះលុយហ្នឹងគឺបានចូលភាគច្រើនទៅលើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ជាប្រធាន​ព្រឹទ្ធសភាកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវ​ដ​ល់​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​ពិចារណា​ឱ្យ​បាន​ដិត​ដល់ករណី​ដែល​ក្រុមហ៊ុនកូកាកូឡាផ្ដាច់​កុង​ត្រាតារា​ចម្រៀង​វណ្ណដា។ សម្ដេច​តេជោ​ថា​សត្រូវកំពុង​រុញ​ឱ្យ​កម្ពុជា​ក្លាយ​ជា​សត្រូវជាមួយ​អាមេរិក​។ 

សម្ដេច​ថា៖ «គេរុញយើងឲ្យធ្វើជាសត្រូវជាមួយអាមេរិកតែម្តងដែលរឿងនេះវាបង្កើតនូវបញ្ហាខាងការទូតសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជាជាមួយអាមេរិកតែម្តង។សូមកុំចូលអន្ទាក់របស់សត្រូវយើងឲ្យសោះ»។ 

សម្ដេច​តេជោ ហ៊ុន សែន អំពាវ​នាវដល់​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់ និង​​ពិចារណា​​ដោយ​សារ​តែ​ការ​ធ្វើ​ពហិកា​ចំពោះ​ក្រុម​ហ៊ុន​កូកា​កូឡា ដោយ​ថាក្រុម​ហ៊ុននេះ​មាន​រោង​ចក្រ​នៅ​កម្ពុជា​ផ្ដល់​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​រាប់​ពាន់​នាក់ និង​បាន​បង់​ពន្ធ​មក​កម្ពុជា​ដែល​ជា​ការរួម​ចំណែក​មួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ហើយ​បើ​ក្រុម​ហ៊ុន​នេះ​ដក​ខ្លួន​នោះ​កម្ពុជា​គឺ​ជាអ្នក​ខាត​បង់​ហើយ​សត្រូវ​គឺ​ជាអ្នក​ទទួល​ផល 

សម្ដេច​បន្ថែម​ថា៖​ «ខ្ញុំមិនជំទាស់ទេប្រសិនបើកូកានេះផលិតនៅថៃបងប្អូនអាចឈប់ប្រើ​ បាន​តែ​បើកូកានេះផលិតនៅកម្ពុជាបងប្អូនពហិការមិនប្រើកម្ពុជាគឺជាអ្នកខាតបង់ទាំងការងារទាំងប្រាក់ចំណូលដោយផ្ទាល់និងដោយប្រយោលរបស់ប្រជាជននិងចំណូលរដ្ឋ»

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម