Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សស្លាប់កើនច្រើនឡើងៗ ដោយការទម្លាក់គ្រាប់បែក​ នៅមីយ៉ាន់ម៉ា

បានផុស

នៅ

គិតត្រឹមរាត្រីថ្ងៃអង្គារទី១៩ខែសីហាឆ្នាំ២០២៥ តួលេខមនុស្សស្លាប់ក្នុងការវាយប្រហារអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ក្នុងរដ្ឋ Kayah បានកើនឡើងដល់៣២នាក់ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាកសពពលរដ្ឋត្រូវបានរកឃើញច្រើនឡើងៗ បន្ទាប់ពីយន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែក កាលពីថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើតំបន់ Mawchi នៃក្រុង Hpasawng រដ្ឋ Kayah ដែលស្ថិតនៅជាប់ខេត្ត Mae Hong Son ប្រទេសថៃ។

តាមការចុះផ្សាយរបស់ Irrawaddy, ក្នុងចំណោមមនុស្សស្លាប់ ក្នុងនោះរួមមានទាំងស្រ្តី៨នាក់និងកុមារ២នាក់ផងដែរ ខណៈមេដឹកនាំការ៉ែន អះអាងថា នេះគឺជាការវាយប្រហារអាកាសដ៏សាហាវបំផុតលើរដ្ឋ Kayah។

ទន្ទឹមនោះដែរ ក្រុមប្រឹក្សាប្រតិបត្តិបណ្តោះអាសន្នរដ្ឋ Kayah បានអំពាវនាវដល់សហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិនិងអាស៊ានផងដែរ សូមធ្វើសកម្មភាពដើម្បីឆ្លើយតបទៅឧក្រិដ្ឋកម្មសង្គ្រាមរបស់របបយោធា។

សូមជម្រាបជាថ្មី ស្ថានភាពជម្លោះរវាងរបបមីយ៉ាន់ម៉ានិងក្រុមប្រឆាំងប្រដាប់អាវុធ បានវិវត្តទៅជា សង្គ្រាមស៊ីវិលទ្រង់ទ្រាយធំ ចាប់តាំងពីរដ្ឋប្រហារយោធាខែកុម្ភៈឆ្នាំ២០២១។ ក្រុមប្រឆាំងជាច្រើនបានបើកការប្រយុទ្ធយ៉ាងខ្លាំងក្លា ធ្វើឲ្យរបបយោធាជួបឧបសគ្គក្នុងការគ្រប់គ្រងប្រទេស។

បច្ចុប្បន្ន ការប្រយុទ្ធគ្នាបានរីករាលដាលដល់គ្រប់តំបន់ទូទាំងប្រទេស ដោយក្រុមប្រឆាំងប្រដាប់អាវុធបានប្រើប្រាស់យុទ្ធសាស្ត្រទ័ពព្រៃ ហើយអាចដណ្តើមបានតំបន់ និងទីក្រុងសំខាន់ៗជាច្រើនពីរបបយោធាវិញ។

ជាការឆ្លើយតប របបយោធាបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែក និងកាំភ្លើងធំវាយប្រហារទៅលើគោលដៅរបស់ក្រុមប្រឆាំងនិងភូមិរបស់ប្រជាជន បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសយ៉ាងរង្គាល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ យន្តហោះចម្បាំងមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅ Sagaing សម្លាប់មនុស្សច្រើននាក់ទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម