ព័ត៌មានជាតិ
អ្នកវិភាគ៖ យោធាថៃដឹកនាំក្រុមសង្កេតការណ៍ឆ្លងចូលដែលអធិបតេយ្យភាពកម្ពុជា ជាទង្វើឈ្លានពានយ៉ាងគឃ្លើន
អ្នកវិភាគភូមិសាស្ត្រនយោបាយ សង្កេតឃើញថា សកម្មភាពរបស់យោធាថៃ ដែលដឹកនាំក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ានចំនួ៨ប្រទេស មកពិនិត្យព្រំដែនតំបន់មានជម្លោះចូលទឹកដីកម្ពុជា ស្ថិតនៅក្នុងភូមិអានសេះ ខេត្តព្រះវិហារ គឺជាទង្វើឈ្លានពាន និងញុះញង់ឱ្យមានកំហឹង ដែលអាចឈានទៅដល់ការប្រើប្រាស់អាវុធ។
ការកត់សម្គាល់នេះ បន្ទាប់ពីយោធាថៃដែលអមដំណើរក្រុមអ្នកសង្កេតការណ៍អន្តរកាលអាស៊ាន ៨ប្រទេស ចូលមកតំបន់អានសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២៥ ដោយគ្មានការជូនដំណឹងដល់អាជ្ញាធរកម្ពុជា។ ក្នុងហេតុការណ៍នោះ បានបង្កឱ្យមានការរុញច្រានគ្នារវាងកងកម្លាំងយោធាកម្ពុជាឈរជើងនៅច្រកអានសេះ និងថៃ ប៉ុន្តែមិនមានការផ្ទុះអាវុធឡើយ។ តាមរយៈឃ្លីបវីដេអូ ដែលត្រូវបានចែកចាយតៗគ្នា យោធាកម្ពុជាបានអះអាងថា តំបន់នោះគឺជាដែលអធិបតយ្យភាពកម្ពុជា។

ជុំវិញស្ថានការណ៍នេះ អ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត គិន ភា បានចាត់ទុកថា សកម្មភាពរបស់ទាហានថៃ ជាការរំលោភបទឈប់បាញ់ និងចង់បំភាន់ភ្នែកមតិអន្តរជាតិ ដែលកងទ័ពកម្ពុជាមិនអាចទទួលយកបាន។ លោកថា៖« ព្រោះថៃដឹកនាំក្រុមសង្កេតការណ៍អន្តរកាលដើម្បីត្រួតពិនិត្យបទឈប់បាញ់ គឺមិនបានជូនដំណឹងមកកាន់ភាគីកម្ពុជាមុន ដែលនេះជាចំណុចខុសឆ្គងដ៏ធំមួយនៅក្នុងកិច្ចសហប្រតិបត្តិការដើម្បីអនុវត្តបទឈប់បាញ់»។
បើតាមលោក គិន ភា ដែលជាអ្នកតាមដានព្រឹត្តិការណ៍ជម្លោះកម្ពុជា និងថៃ គណៈកម្មការអន្តរកាលអន្តរជាតិ គឺគ្មានសិទ្ធិចូលមកត្រួតពិនិត្យនៅក្នុងទឹកដីពីភាគីម្ខាងឆ្លងទៅម្ខាងទៀតនោះទេ។ ព្រោះក្រុមសង្កេតការណ៍អន្តរកាលត្រូវបានបង្កើតឡើងដោយប្រទេសទាំងសងខាងដោយមានអនុព័ន្ធយោធាពីប្រទេសម៉ាឡេស៊ី ហើយនៅប្រទេសកម្ពុជាដែលខាងកម្ពុជាជាប្រធាន បើពីខាងថៃគឺមានអនុព័ន្ធយោធារបស់ម៉ាឡេស៊ី គេមានសិទ្ធិមើលត្រឹមទឹកដីថៃ។ ដោយឡែកក្រុមសង្កេតការណ៍ភាគីកម្ពុជាក៏មើលត្រឹមតែក្របខណ្ឌព្រំដែន ដែលជាទឹកដីនៃប្រទេសកម្ពុជា។
លោកថា៖« ដូច្នេះគឺជាការរំលោភនូវអធិបតេយ្យបូរណភាពទឹកដីប្រទេសកម្ពុជា ព្រោះនេះមិនមែនជាគណៈកម្មការអាស៊ានដើម្បីត្រួតពិនិត្យបទឈប់បាញ់ទេ គឺជាគណៈកម្មការបណ្តោះអាសន្ន ដែលមានភារកិច្ចត្រឹមមើលដែនដីនៃប្រទេសទាំងសងខាង គឺអត់អាចឆ្លងដែនបានទេ»។ លោកចាត់ទុកថា សកម្មភាពនេះគឺជាសកម្មភាពដែលរំលោភទៅលើបទឈប់បាញ់យ៉ាងធ្ងន់ធ្ងរ ហើយក៏ជាការំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាយ៉ាងងងើលផងដែរ។ លោកថា៖«ដែលជាឥរិយាបទ ឬសកម្មភាពបង្កហេតុមួយដើម្បីផ្ទុះសង្គ្រាមជាថ្មីឡើងវិញ ពីព្រោះចេតនារបស់ទាហានសៀមនេះ គឺគេចង់ធ្វើយ៉ាងណាអស់ការអត់ធ្មត់ ហើយយើងតបតក្នុងទម្រង់ណាមួយ រួចគេចាប់ផ្តើមបញ្ឆេះភ្លើងសង្គ្រាមឈ្លានពានរបស់គេសារជាថ្មីម្តងទៀត»។
បើតាមលោក គិន ភា សម្រាប់កម្ពុជាគឺតែងតែផ្តល់តម្លៃខ្ពស់ដល់បទឈប់បាញ់ និងដំណោះស្រាយដោយសន្តិវិធី តាមរយៈផ្លូវទូត និងច្បាប់អន្តរជាតិ ពីព្រោះនោះគឺជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដែលមានម៉ាឡេស៊ី សហរដ្ឋអាមេរិក និងចិន ក៏ដូចជាប្រទេសនានា ខិតខំប្រឹងប្រែងគាំទ្រអបអរសាទរជាខ្លាំង។ លោកថា៖« ចឹងហើយបានជាកម្ពុជាប្រកាន់ខ្ជាប់នូវឥរិយាបទអត់ធ្មត់ហើយអត់ធ្មត់ទៀត គឺយើងចង់អនុវត្តនូវបទឈប់បាញ់នេះឱ្យមានជោគជ័យ។ ចឹងអ្វីដែលជាសកម្មភាពរបស់ថៃនេះ គឺច្បាស់ណាស់ថាថៃចង់ប្រើប្រាស់កម្លាំងបាយ ច្បាប់ព្រៃដើម្បីបន្តមហិច្ឆិតាឈ្លានពានលេបទឹកដីកម្ពុជា»។

ចំណែកអ្នកវិភាគភូមិសាស្រ្តនយោបាយ លោកបណ្ឌិត អេង កុកថាយ យល់ថា នេះជាល្បិចរបស់ថៃថ្មីមួយទៀត ដោយសារថៃចង់បង្កើតព្រឹត្តិការណ៍មួយដែលធ្វើឱ្យកម្ពុជាទើសទាល់ ឬពិបាកដោះស្រាយ ហើយយកលេសដើម្បីបង្កសង្គ្រាមជាថ្មី។ លោកថា៖«ព្រោះទាហានយើងមានកាតព្វកិច្ចការពារព្រំដែនហើយមិនឱ្យចូលដោយសារគ្មានការអនុញ្ញាតឡើយ។ ទន្ទឹមនេះ កម្ពុជាកំពុងកសាងទំនាក់ទំនងល្អជាមួយអ្នកសង្កេតការណ៍អន្តរជាតិ ដូច្នេះថៃធ្វើបែបនេះដើម្បីចង់បង្ហាញអន្តរជាតិថា កម្ពុជាមិនសម្របសម្រួលឱ្យចូលពិនិត្យតំបន់ជម្លោះ»។
ទោះដឹងថាតំបន់នោះជាទីតាំងឈរជើងកម្ពុជា ប៉ុន្តែថៃមានចេតនាបង្កជម្លោះ ដោយព្យាយាមឱ្យអ្នកសង្កេតការណ៍អន្តរជាតិចូលមកដីកម្ពុជាដោយគ្មានការអនុញ្ញាត ហើយនៅពេលកម្ពុជាមិនបើកឱ្យចូល បង្ហាញថា កម្ពុជាមិនមានការសម្របសម្រួល ឬថាកម្ពុជាមិនចេះអត់ឱនឱ្យអ្នកសង្កេតការណ៍ចូល។ នេះការលើកឡើងបន្ថែមរបស់លោក អេង កុកថាយ។

សម្រាប់អ្នកវិភាគទាំងពីរ ក្រោយហេតុការណ៍ថៃព្យាយាមលេបទឹកដីកម្ពុជាម្តងហើយម្តងទៀត ដូច្នេះកម្ពុជាត្រូវតែខ្លាំង និងពង្រឹងសមត្ថភាពខ្លួនដើម្បីត្រៀមខ្លួនជាប់ជានិច្ច ប្រឆាំងការរំលោភបំពានឈ្លានពានពីប្រទេសក្បែរខាងប្រកបដោយគ្រោះថ្នាក់៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៤ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


