ព័ត៌មានជាតិ
JBC កម្ពុជាផ្ញើកំណត់ទូតទៅថៃជាថ្មីឱ្យបញ្ជូនក្រុមបច្ចេកទេសវាស់វែងដីឡើងវិញ
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានឱ្យដឹងថា គណៈកម្មការចម្រុះព្រំដែនកម្ពុជាបានផ្ញើកំណត់ទូតជាថ្មីឱ្យថៃបញ្ជូនក្រុមវាស់វែងចម្រុះរបស់ខ្លួនដើម្បីបន្តចុះអនុវត្តការងារលើដីជាក់ស្ដែងឱ្យបានឆាប់ បន្ទាប់ពីថៃបានប្រើលេសពន្យារពេលក្រុមការងាររបស់ខ្លួនចុះមកវាស់វែងជាច្រើនលើក។

កំណត់ទូតថ្មីនេះត្រូវបានផ្ញើចេញកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានរម្លឹកនូវសំដីរបស់នាយករដ្ឋមន្ត្រីថៃលោក អានុទីន ចាន់វីរៈគល់ ដែលបាននិយាយកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា «ក្រុមការងារកម្រិតបច្ចេកទេសនៅបន្តអនុវត្តការងាររបស់ខ្លួនដដែល»។
បើតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជាបានបញ្ជាក់ថាថៃបានប្រើលេសដើម្បីពន្យារពេលជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៥ មកដល់ពេលនេះ ខណៈដែលប្រទេសនេះកំពុងបង្កើតស្ថានភាពថ្មីលើដីជាក់ស្ដែង (Fait Accompli) ទោះបីជាមានការតវ៉ាពីកម្ពុជាជាច្រើនលើក្ដី។
ក្នុងសេចក្ដីប្រកាសនោះបានសរសេរថា៖ «ការអូសបន្លាយ ពេលវេលានៃការតែងតាំងប្រធាននិងសមាសភាព JBC ថ្មី និងការមិនចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីបន្តចុះអនុវត្តការងារនៅលើដីជាក់ស្តែង គឺផ្ទុយនឹងខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់ គណៈកម្មការ JBC កម្ពុជា–ថៃ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ និងស្មារតីនៃសេចក្តីប្រកាសរួមនៃ កិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។

បើតាមលេខាធិការដ្ឋានកិច្ចការព្រំដែនការអូសបន្លាយនេះបានធ្វើឱ្យប៉ះពាល់ការងាររបស់គណៈកម្មការ JBC ក្នុងការបន្តចុះវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង និងប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ដែលមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅដ្ឋានវិញ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានបញ្ជាក់កម្ពុជានៅតែប្រកាន់ជំហរតវ៉ាប្រឆាំងនឹងសកម្មភាព ឈ្លានពានទឹកដីដោយខុសច្បាប់របស់យោធាថៃ និងសកម្មភាពបំពានលើបូរណភាពទឹកដីកម្ពុជា ហើយកម្ពុជាក៏មិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងទាំងពេលកន្លងមក បច្ចុប្បន្ន និងអនាគត។

គួរឱ្យដឹងថាសង្គ្រាមឈ្លានពានពីប្រទេសថៃលើកម្ពុជាកាលពីចុងឆ្នាំ២០២៥ បានបង្ខំឱ្យពលរដ្ឋកម្ពុជាជាង៦០ម៉ឺននាក់ភៀសខ្លួនមកទីតាំងសុវត្ថិភាព ហើយបើទៅបីពេលនេះប្រទេសទាំងពីរសម្រេចបានបទឈប់បាញ់ក្ដីតែពលរដ្ឋខ្មែរជាង២ម៉ឺននាក់នៅមិនទាន់អាចវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ពួកគេវិញនៅឡើយដោយសារតែទាហានថៃបានដាក់បន្លាលួស ទូកុងតឺន័រ និងទាហានហាមមិនឱ្យពលរដ្ឋខ្មែរត្រលប់ទៅវិញ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


