Connect with us

ព័ត៌មានជាតិ

គ្រឿងសមុទ្រ ១០តោន នាំចូលពីថៃមកខេត្តកោះកុង ត្រូវបានផាកពិន័យបង់ពន្ធ ចំណែកមនុស្ស ២នាក់ដោះលែងវិញ

បានផុស

នៅ

គ្រឿងសមុទ្រ១០តោននាំចូលពីថៃមកខេត្តកោះកុង កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ត្រូវបានមន្ត្រីជំនាញបង្ក្រាបបាន និងផាកពិន័យបង់ពន្ធ ចំណែកមនុស្ស២នាក់ដោះលែងវិញ ព្រមទាំងមិនបានរកឃើញពីការផ្ទុកសារធាតុគីមីអ្វីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្រ្តីសាខាគយ និងរដ្ឋាករខេត្តកោះកុង បានគូសបញ្ជាក់រសៀលថ្ងៃទី២២ខែសីហា ឆ្នាំ២០២៥ ថាទំនិញជាគ្រឿងសមុទ្រ មាន៖ ត្រីគោ មឹក ក្តាមថ្មសក និងចាក់ច្រែងប្រមាណ ១០តោន ដែលលួចលាក់ដឹកជញ្ចូនតាមទូក ហើយត្រូវនគរបាលវរសេនាតូចព្រំដែនលេខ២៦៩បង្រ្កាបបាន ត្រូវបានបង់ពន្ធពិន័យចូលរដ្ឋជាអន្តរការណ៍ទាំងច្បាប់គយ និងច្បាប់ជលផល។

ដោយឡែកឆ្លងតាមការត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់មន្រ្តី ក.ប.ប អំពីBorax និង Formalin ទំនិញគ្រឿងសមុទ្រខាងលើពុំមានផ្ទុកសារធាតុគីមីអ្វីឡើយ។

ពាក់ព័ន្ធនឹងជនសង្ស័យចំនួន២នាក់ដែលលួចលាក់ដឹកទំនិញខុសច្បាប់ ត្រូវបានលោក ឈិត រតនៈ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យខេត្តកោះកុង ប្រាប់ថា បានធ្វើកិច្ចសន្យាដោះលែងទៅលំនៅដ្ឋានវិញហើយ ដោយនេះជាការសម្រេចរបស់ថ្នាក់ដឹកនាំ៕

(អត្តបទ:សិរីវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម