Connect with us

ចរាចរណ៍

រថយន្តក្រឡុកបេតុង បើកបុករះម៉ូតូ-រថយន្ត ៤ គ្រឿង រងការខូចខាត និងរបួសមនុស្ស ២ នាក់

បានផុស

នៅ

រថយន្ត​ក្រឡុក​បេតុង ១ គ្រឿង ខណៈ​បើក​សុខៗ ស្រាប់តែ​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ និង​រថយន្ត ចំនួន ៤ គ្រឿង រង​ការ​ខូចខាត ព្រមទាំង​បណ្ដាល​ឲ្យ​បុរស ២ នាក់ រង​របួស ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ៥០ នាទី​យប់ ថ្ងៃ​ទី ២៤ ខែ​សីហា ឆ្នាំ ២០២៥ ទល់មុខ​មជ្ឈមណ្ឌល​ព្រី​ន​ផ្លា​ហ្សា ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ គេ​បាន​ឃើញ​បុរស​ម្នាក់ បើក​រថយន្ត​បេតុង ពណ៌​ស​លាយ​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 5A1589 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្ដម ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើត​ហេតុ​ដែល​ជា​ផ្លូវ​រៀង​ចង្អៀត ស្រាប់​តែ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ ២ គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​ទាំង ២ និង​រថយន្ត​ចំនួន ២ គ្រឿង ក្នុង​នោះ មាន ១ គ្រឿង ម៉ាក BYD ពណ៌​ប្រផេះ និង ១ ទៀត ម៉ាក ​GAC ពណ៌​ខ្មៅ ដែល​បើក​នៅ​ពីមុខ បណ្តាល​ឲ្យ​រង​ការ​ខូចខាត និង​ធ្វើ​ឲ្យ​បុរស​ ២​ នាក់ ​ជា​អ្នក​ជិះ​ម៉ូតូ​ទាំង ​២​ គ្រឿង រង​របួស​រលាត់​ដៃជើង​តិចតួច​ មិន​បាន​ទៅ​មន្ទីរពេទ្យ​នោះ​ទេ។

ក្រោយ​កើតហេតុ​មធ្យោបាយ​ទាំងអស់ ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​ប្រគល់​ឲ្យ​ជំនាញ​ចរាចរណ៍​ក្រុង​វាស់វែង​យក​ទៅ​រក្សាទុក រង់ចាំ​ដំណោះស្រាយ​ពេល​ក្រោយ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម