Connect with us

ព័ត៌មានអន្ដរជាតិ

ព័ស្តុតាងច្បាស់ៗ បង្ហាញថា កន្លែងដែលទាហានថៃ ដាក់បន្លាលួស គឺជា ដីខ្មែរ

បានផុស

នៅ

ភូមិភាគ១ថៃ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដែលបង្ហាញពីការដាក់បន្លាលួសនិងបាំងតង់ ដោយអះអាងថាទីនោះគឺជាតំបន់ Baan Nong Chan ក្នុងស្រុក Khok Sung នៃខេត្តស្រះកែវ។

(រូបថត៖ ភូមិភាគ១ថៃ)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា អ្វីដែលជាព័ស្តុតាងច្បាស់ថា ទីនោះពិតជាដីខ្មែរមែន គឺក្នុងរូបភាពនោះ ដែលថតដោយកាមេរ៉ាទូរស័ព្ទបើក Location របស់ Google គឺមានដាក់ទីតាំងច្បាស់ៗថា វាស្ថិតនៅក្នុងទឹកដី ប្រទេសកម្ពុជា។

ព័ត៌មាននេះក៏ត្រូវបានយកមកផ្សាយផងដែរដោយ Khaosod នៅថ្ងៃអង្គារទី២៦ខែសីហាឆ្នាំ២០២៥ ដែលសបញ្ជាក់យ៉ាងច្បាស់ថា នេះជាទង្វើរំលោភលើដែនអធិបតេយ្យកម្ពុជា។

(រូបថត៖ ភូមិភាគ១ថៃ)

ពីមួយថ្ងៃទៅមួយថ្ងៃ ទាំងទ័ព ក្រុមជាតិនិយម និងសារព័ត៌មានថៃមួយចំនួន ខំប្រឹងបង្កហេតុផ្សាយរឿងរ៉ាងក្លែងក្លាយភូតកុហក បោកប្រាក់ប្រជាជនខ្លួនព្រមទាំងអន្តរជាតិ ដើម្បីតែមហិច្ឆតារំលោភទឹកដីកម្ពុជា មិនឆេះឆ្អែតឆ្អន់។

ជុំវិញបញ្ហានៅខេត្តស្រះកែវនេះដែរ កាលពីចុងសប្តាហ៍ អភិបាលខេត្តលោក បរិញ្ញា ពោធិសាត់ បានចេញមុខទទួលស្គាល់ការពិតថា ​ភូមិព្រៃចាន់ ដែលជាកន្លែងទាហានថៃ ដាក់បន្លាលួសព័ទ្ធយកផ្ទះពលរដ្ឋខ្មែរនោះ គឺមិនមែនជាដីថៃទេ ដូច្នេះវាជាដីខ្មែរ។

(រូបថត៖ ភូមិភាគ១ថៃ)

លោកនិយាយថា ដីជម្លោះគឺជាតំបន់ព្រៃ ដែលគ្មានឯកសារកាន់កាប់ឡើយ ដូច្នេះថៃគ្មានសិទ្ធិអះអាងជារបស់ខ្លួនទេ។ យ៉ាងណា ការទម្លាយពាក្យពិតនេះ ធ្វើឲ្យពលរដ្ឋថៃមិនសប្បាយចិត្ត ខឹងដាច់ក្បាលដាច់កន្ទុយ ហើយរិះគន់លើរូបលោកមិនសំចៃមាត់ឡើយ។ 

សូមជម្រាបជាថ្មី ភូមិព្រៃចាន់ នេះគឺស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា ដោយវាស្ថិតនៅក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បណ្ឌិត ឈត ប៊ុនថង៖ ជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ គឺធំជាងរាល់ដង គួររកដំណោះស្រាយបញ្ចប់កុំឱ្យរាលដាលបន្ថែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម