ព័ត៌មានជាតិ
បណ្ឌិត ឈត ប៊ុនថង៖ ជម្លោះព្រំដែនកម្ពុជា-ថៃពេលនេះ គឺធំជាងរាល់ដង គួររកដំណោះស្រាយបញ្ចប់កុំឱ្យរាលដាលបន្ថែម
អ្នកតាមដានកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង បានសរសេរលើហ្វេសប៊ុក នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ថា ជម្លោះប្រដាប់អាវុធដែលថៃឈ្លានពានកម្ពុជា ក្នុងឆ្នាំ២០២៥នេះ គឺមានទំហំធំជាងមុន អាវុធសាហាវៗជាងមុន និងមានមនុស្សស្លាប់ច្រើនជាងមុន បើធៀបនឹងជម្លោះព្រំដែនឆ្នាំ២០០៨ និងឆ្នាំ២០១១ កន្លងមក ដោយមិនគិតពីជម្លោះយូរលង់ពីអតីតកាលឡើយ។

ចំពោះការឈ្លានពានពីភាគីថៃ លើកម្ពុជាឆ្នាំ២០២៥នេះ ក្រៅពីមានទំហំធំជាងមុន លោកបណ្ឌិត ឈត ប៊ុនថង ក៏បានលើកឡើងដែរថា បញ្ហានេះ ក៏មានការចាប់អារម្មណ៍ និងចូលរួមច្រើនជាងមុន ពីអន្តរជាតិ ដូចជាប្រទេសមហាអំណាច ប្រធានអាស៊ាន ប្រទេសក្នុង និងក្រៅតំបន់ ស្ថាប័នអន្តរជាតិ សហគមន៍អន្តរជាតិ និងតួអង្គពាក់ព័ន្ធផ្សេងទៀត។ ដើម្បីកុំឱ្យបញ្ហាបន្តរីករាលដាលកាន់តែធំ លោកបណ្ឌិត ថា គួរតែយកឱកាសនេះ ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យចប់ដាច់ស្រេចតែម្តងទៅ។
បណ្ឌិត ឈត ប៊ុនថង ថា៖ “ខ្ញុំគិតថាម្តងនេះគួរឆក់ឱកាសនេះ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃ ប្រវែងជាង៨០០គីឡូម៉ែត្រឱ្យដាច់ស្រេចតែម្តងទៅ។ បើមិនដូច្នោះទេ ជម្លោះនេះនៅតែបន្តរ៉ាំរ៉ៃ ហើយអាចនឹងផ្ទុះសង្គ្រាមលើកក្រោយដែលកាន់តែធំជាងនេះ និងកាន់តែមានភាពសាហាវជាងនេះ និងអាចបង្កមហន្តរាយកាន់តែធំជាងនេះទ្វេដង”។

សូមជម្រាបថា ថៃ បានប្រើប្រាស់អាវុធធន់ធ្ងន់ជាច្រើនប្រភេទ វាយប្រហារឈ្លានពានបូរណភាពទឹកដីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រហូតមានបទឈប់បាញ់ក្រោមការសម្របសម្រួលពីអាមេរិក ចិន និងម៉ាឡេស៊ី។ ចំពោះការវាយប្រហារនេះ ធ្វើឱ្យទាហាន និងជនស៊ីវិលនៃប្រទេសទាំង២បាត់បង់ជីវិតច្រើន រួមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ វត្តអារាម សាលារៀន និងប្រាសាទព្រះវិហាររបស់កម្ពុជាផងដែរ។

បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន នៅយប់ថ្ងៃទី២៨ ខែកក្កដា ទាហានថៃ បានចាប់ទាហានខ្មែរដោយខុសច្បាប់ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នេះ មានរយៈពេល២១ថ្ងៃហើយ ទាហានថៃមិនទាន់ដោះលែងទាហានកម្ពុជាទាំង១៨រូបមកវិញឡើយ។ កម្ពុជា នៅតែបន្តអំពាវនាវឱ្យថៃ ដោះលែងទាហានខ្មែរដែលខ្លួនចាប់ទៅដោយខុសច្បាប់មកវិញ និងទាមទារឱ្យថៃគោរពបទឈប់បាញ់ផងដែរ៕


-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


