ព័ត៌មានអន្ដរជាតិ
ត្រាំ ចោទប្រកាន់មេដឹកនាំរុស្ស៊ី ចិន និងកូរ៉េខាងជើង ពីបទ«ឃុបឃិតគ្នាប្រឆាំងអាមេរិក»
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់មេដឹកនាំចិន រុស្ស៊ី និងកូរ៉េខាងជើង ថាបានឃុបឃិតគ្នាប្រឆាំងសហរដ្ឋអាមេរិក ខណៈដែលទីក្រុងប៉េកាំងបានធ្វើព្យុហយាត្រាយោធាដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួននាថ្ងៃទី៣កញ្ញានេះ ដោយបង្ហាញពីអាវុធជំនាន់ថ្មី និងបច្ចេកវិទ្យាការពារជាតិ។

នៅលើបណ្ដាញសង្គម Truth Social លោក ត្រាំ បានចោទសួរថាតើប្រធានាធិបតីចិន ស៊ី ជីនពីង មានធ្លាប់ទទួលស្គាល់«ទំហំនៃការគាំទ្រ និងញើសឈាមដ៏ច្រើន» ដែលសហរដ្ឋអាមេរិកបានជួយដល់ប្រទេសចិន ក្នុងការធានាសេរីភាពពីការឈ្លានពានបរទេស ដែលជាឯកសារយោងសម្រាប់សង្រ្គាមលោកលើកទី២ដែរឬក៏អត់។
លោក ត្រាំ បាននិយាយថា ជនជាតិអាមេរិកជាច្រើនបានស្លាប់នៅក្នុងការតស៊ូរបស់ប្រទេសចិន ហើយបានសម្តែងក្តីសង្ឃឹមថា ការលះបង់របស់ពួកគេនឹងត្រូវបាន«គោរព និងចងចាំយ៉ាងត្រឹមត្រូវ»។ មេដឹកនាំអាមេរិករូបនេះ បានបន្ថែមថា «សូមឲ្យប្រធានាធិបតី ស៊ី និងប្រជាជនដ៏អស្ចារ្យនៃប្រទេសចិន មានថ្ងៃដ៏អស្ចារ្យ និងយូរអង្វែងនៃការប្រារព្ធពិធី។ សូមគោរពយ៉ាងកក់ក្តៅបំផុតចំពោះ [ប្រធានាធិបតីរុស្ស៊ី] វ៉្លាឌីមៀរ ពូទីន និង [មេដឹកនាំកូរ៉េខាងជើង] គីម ជុងអ៊ុន ខណៈអ្នករាល់គ្នាបានឃុបឃិតគ្នាប្រឆាំងនឹងសហរដ្ឋអាមេរិក»។

សូមជម្រាបថា ក្បួនព្យុហយាត្រានៅទីលានធានអានមេន បង្ហាញអំពីការដើរក្បួនកងទ័ព រថពាសដែក យន្តហោះចម្បាំង និងប្រព័ន្ធទំនើបៗ រួមទាំងអាវុធល្បឿនលឿនជាងសំឡេង ប្រព័ន្ធគ្មានមនុស្សបើក ឧបករណ៍សង្គ្រាមអេឡិចត្រូនិក និងឧបករណ៍ប្រយុទ្ធក្រោមទឹក ដែលផលិតក្នុងស្រុកទាំងអស់។
ការគោរពដោយកាំភ្លើងធំបានបើកព្រឹត្តិការណ៍នេះ បន្ទាប់មកលោក ស៊ី និងជំទាវទីមួយ Peng Liyuan បានស្វាគមន៍ឥស្សរជនដែលមកទស្សនា។ លោក ស៊ី បានប្រកាសថា ពិភពលោកប្រឈមមុខនឹងជម្រើសរវាងសន្តិភាព និងសង្រ្គាម ហើយបានជំរុញឲ្យប្រទេសនានា«លុបបំបាត់ដើមហេតុនៃជម្លោះ»។
មេដឹកនាំបរទេសសំខាន់ៗដែលចូលរួមមាន លោក ពូទីន, លោក គីម, ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian, នាយករដ្ឋមន្រ្តីប៉ាគីស្ថាន Shehbaz Sharif, ប្រមុខរបបយោធាមីយ៉ាន់ម៉ា Min Aung Hlaing, នាយករដ្ឋមន្រ្តីស្លូវ៉ាគី Robert Fico, ប្រធានាធិបតីស៊ែប៊ី Aleksandar Vucic, ប្រធានាធិបតីម៉ុងហ្គោលី Khurelsukh Ukhnaa, ប្រធានាធិបតីអ៊ូសបេគីស្ថាន Shavkat Mirziyoyev និងប្រធានាធិបតីបេឡារុស Alexander Lukashenko៕
ដោយ៖ ឈាង
ចុចអាន៖ ចិន បង្ហាញមីស៊ីលដ៏អស្ចារ្យ មានសមត្ថភាពបាញ់ដល់អាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


