Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលប្រើមធ្យោបាយការទូត​៦ ​ប្រឆាំង​ការ​ឈ្លានពាន​ពី​ថៃនៅ​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា​បានប្រើ​មធ្យោបាយគ្រប់រូប​ភាពដើម្បី​ប្រឆាំងទៅ​នឹង​ប្រទេស​ថៃ​ដែល​បានចូល​រាយ​លួស​បន្លា​យក​ផ្ទះពលរដ្ឋ​នៅស្រុកអូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ ក្រោយ​បទ​ឈប់​បាញ់​ចូល​ជាធរមានក្នុង​នោះ​រួម​មាន​ការ​តវ៉ា​ផ្លូវទូត ការ​ប្រជុំគណៈកម្មការ​ព្រំដែន យន្ត​ការ​ស្នង​ការ​សិទ្ធិ​មនុស្ស និង​ការ​ផ្ដល់​ព័ត៌មាន​ទៅ​មេដឹក​នាំ​ពិភព​លោក​ពី​ការ​បំពាន​របស់​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដីប្រកាសព័ត៌មាន​ចុះ​ថ្ងៃទី៤ ខែ​កញ្ញា ឆ្នាំ​២០២៥ អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញពីយន្ត​ការ​ទូត​របស់​កម្ពុជា​ស្របតាម​ច្បាប់​អន្តរជាតិ​ចំនួន៦​ដែល​រួម​មាន​ ការ​ធ្វើ​កំណត់​ទូត​ត៉វា​ចំនួន​៣​លើកទៅ​ថៃ និង​មាន​ការ​នាំ​អង្គ​ទូត​និង​ភ្នាក់​ងារ​សហប្រជាជាតិចុះ​ទៅ​មើល​ផល​ប៉ះពាល់​ផ្ទាល់ ការ​ប្រជុំ​ជាមួយ​ថៃ​ពាក់ព័ន្ធ​នឹង​ព្រំដែន​តាម​រយៈ GBC និង​JBC។ ការ​ធ្វើកំណត​ទូត​តវ៉ា​៣​លើក​ទៀត​ក្នុង​នាម​គណៈកម្មការ​ JBC ទៅថៃ ការ​ធ្វើ​លិខិតត​វ៉ា​របស់​រដ្ឋបាល​ខេត្តចំនួន២​លើក។

អ្នក​នាំពាក្យ​បន្ថែម​ថា​ គណៈកម្មាធិការសិទ្ធិ​មនុស្ស​កម្ពុជា​បាន​ដាក់​ញាត្តិ​ជា​បន្ទាន់​ទៅ​ឧត្តម​ស្នង​ការអង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អាយឆា និង​ស្ថាប័ន​សិទ្ធិ​មនុស្ស​ឯរាជ្យ​ផ្សេង​ទៀត​ ខណៈ​នាយករដ្ឋមន្ត្រី សម្ដេច​ធិបតី ហ៊ុន ម៉ាណែត និង​ប្រធាន​ព្រឹទ្ធសភា សម្ដេច​តេជោ ហ៊ុន សែន បាន​ប្រើប្រាស់​យន្ត​ការ​ទូត​គ្រប់​ជំនួបជាមួយ​មេដឹក​នាំ​បរទេស ដើម្បី​រក​ដំពោះស្រាយ​ចំពោះ​ការ​ការ​ឈ្លាន​ពាន​នេះ។

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា៖ «ការ​ការពារ​អធិបតេយ្យជាតិ និង​បូរណភាពទឹក​ដី​គឺ​ជា​អាទិភាព​ចម្បង​របស់​រាជរដ្ឋាភិបាលកម្ពុជា​ ដឹក​នាំ​ដោយ​គណបក្សប្រជាជន​កម្ពុជា តាំង​ពី​អតីត​កាល​នៅពេល​បច្ចុប្បន្ន និង​តទៅ​អនាគត»។

នៅ​ថ្ងៃទី​៤ ខែ​កញ្ញា ឆ្នាំ២០២៥​នេះ​ក៏​មានហេតុ​ការណ៍​ប៉ះទង្គិចពាក្យ​សំដី​រវាង​ពលរដ្ឋ​ខ្មែរ​និង​ទាហាន​ថៃ​ផងដែរ​នៅ​ឃុំ​អូ​បីជាន់ ស្រុក​អូជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ បន្ទាប់ពី​ថៃ​បាន​ប៉ុនប៉ង​ឈ្លាន​ពាន​ចូល​ដី​កម្ពុជា​ជា​ថ្មីទៀត។

កាលពីថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ២០២៥ អភិបាលខេត្ត​បន្ទាយ​មាន​ជ័យ​លោក អ៊ុំ រាត្រី បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​អភិបាល​ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​លោក បរិញ្ញា ពោធិ៍សាត់ ដោយ​បាន​លើក​ឡើង​ថា​ ខេត្ត​ស្រះ​កែវកំពុង​ធ្វើ​សកម្មភាព​បំពានដល់អនុសារៈយោគយល់គ្នា​ឆ្នាំ ២០០០ កិច្ចព្រមព្រៀងបទឈប់បាញ់ និងស្មារតីនៃកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិកា ព្រំដែនទូទៅកម្ពុជា-ថៃ(GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងប្រទេសទាំងពីរហើយ។  ការ​ផ្ញើ​លិខិត​ជា​ថ្មី​នេះគឺ​បន្ទាប់ពីលោក បរិញ្ញា ពោធិ៍សាត់ បាន​ប្រកាស​កាលពី​ថ្ងៃច័ន្ទ ទី​១ ខែ​កញ្ញា ឱ្យ​ពលរដ្ឋ​ថៃ​ទៅ​យក​ដី​ដែល​ថៃ​ឈ្លានពាន​យក​នៅ​ភូមិ​ជោគ​ជ័យ ឃុំអូរ​បីជាន់ ស្រុកអូរជ្រៅ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

សកម្មភាព​ឈ្លាន​ពាន​របស់​ថៃ​នៅភូមិ​ជោគ​ជ័យ និង​ភូមិព្រៃ​ចាន់ ឃុំ​អូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចាប់​ផ្ដើមតាំង​ពី​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ២០២៥មក ដែលបាន​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋខ្មែរ​ដែល​កំពុង​រស់​នៅ និង​អាស្រ័យ​ផល​លើ​ដី​នោះ​តាំង​ពី​យូរ​មក​ហើយ​៕

លួសបន្លា

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម