Connect with us

ព័ត៌មានជាតិ

កម្ពុជា-ហ្វីលីពីន ឯកភាពបន្តពង្រឹងសមត្ថភាពកងទ័ព និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនទ្វេភាគី

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តម ហ្វឺឌីណាន់ រ៉ួម៉ូលដេស ម៉ាកូស ជូញៀ ប្តេជ្ញាជាថ្មី ក្នុងការពង្រឹងវិស័យការពារជាតិ និងសន្តិសុខទ្វេភាគី ក្នុងនោះរួមទាំងការបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លនដែនផងដែរ។

ក្នុងពិធីធ្វើសេចក្ដីថ្លែងការណ៍រួមគ្នារវាងថ្នាក់ដឹកនាំទាំងពីរ ថ្ងៃទី ០៨ ខែកញ្ញា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖« ពាក់ព័ន្ធវិស័យការពារជាតិ និងសន្តិសុខ យើងនឹងបន្តកិច្ចសហប្រតិបត្តិការបន្ថែមទៀត តាមរយៈការកសាងសមត្ថភាព ការហ្វឹកហ្វឺនរួមគ្នា និងការផ្លាស់ប្តូរនាយទាហាន»។ លើសពីនេះ សម្តេចបញ្ជាក់ជាថ្មី កម្ពុជានឹងធ្វើការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំពីកិច្ចសហប្រតិបត្តិការនយោបាយ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើកទី ៥ នៅឆ្នាំ ២០២៦ និងយន្តការទ្វេភាគីសម្រាប់ត្រួតពិនិត្យអំពីវឌ្ឍនភាពនៃការដាក់ចេញនូវទិសបន្ទាប់ពង្រីកភាពជាដៃគូក្នុងក្របខណ្ឌតំបន់ និងបញ្ជាក់អំពីការប្តេជ្ញាចិត្តជាថ្មីនូវការគាំទ្រពេញទំហំ​របស់កម្ពុជា ចំពោះហ្វីលីពីន ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ។ នេះជាការបញ្ជាក់បន្ថែម។

ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស មានប្រសាសន៍ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ ​និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ។​ លោកសង្កត់ធ្ងន់ថា៖«យើងទទួលស្គាល់ពីបញ្ហាប្រឈមលើវិស័យជាច្រើនតាមរយៈការជួញដូរម​នុស្ស ឧក្រិដ្ឋកម្មអនឡាញ និងការគំរាមកំហែងឆ្លងដែន ដែលប៉ះពាល់ប្រជាជន។ ក្នុងស្មារតីនេះយើងឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិសុខ»។

សម្តេចធិបតី និង លោក Brawner

គួរជម្រាបថា ក្នុងជំនួបសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយ នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីន កាលពីថ្ងៃទី ០៩ ខែ ឆ្នាំ២០២៤ កន្លងទៅ ភាគីទាំងពីរ បញ្ជាក់ជំហរនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព។ នាឱកាសនោះ លោក Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការថ្មីៗបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែងអំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះបណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម