Connect with us

ព័ត៌មានអន្ដរជាតិ

សហភាព​អឺរ៉ុប នឹង​​ជំរុញ​​​​ការ​បង្កើន​ផលិត​កម្ម​វិស័យ​ការពារ​ជាតិ​ឱ្យ​លឿន​ជាងមុន​

បានផុស

នៅ

ប្រធាន​គោលនយោបាយការបរទេស​សហភាពអឺរ៉ុប លោកស្រី Kaja Kallas ជំរុញ​ថ្នាក់ដឹកនាំ​តំបន់​អឺរ៉ុប​ បង្កើន​ផលិតកម្ម​វិស័យ​ការពារជាតិឱ្យ​​លឿនជាងមុន ស្របពេល​ដែលរដ្ឋមន្ត្រីការពារជាតិ​សហភាពអឺរ៉ុប​ ជួបប្រជុំគ្នានៅទីក្រុងព្រុច​សែល ដើម្បី​ពិភាក្សា​លើ​​បញ្ហា​នៅ​អ៊ុយក្រែន សមត្ថភាព​ឧស្សាហ​កម្មសព្វារុធ និងបញ្ហា​មជ្ឈិមបូព៌ា​។ នេះ​បើយោង​តាម​ភ្នាក់​ងារ​សារព័ត៌មានតួកគី Anadolu ផ្សាយ​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០២៦។

លោកស្រី Kaja Kallas ​លើក​ឡើង​មុនកិច្ចប្រជុំថា៖ « យើងកំពុង​ផ្តោត​លើ​ការ​ច្នៃប្រឌិត និង​គម្រោង​រួមគ្នា ពីព្រោះ​យើងមានគម្រោងច្រើនពេក​នៅ​ក្នុងរដ្ឋសមាជិកផ្សេងគ្នា​ មិនអាចធ្វើអន្តរកម្មបាន»។

ប្រធាន​គោលនយោបាយការបរទេស​សហភាពអឺរ៉ុប លោកស្រី Kaja Kallas ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សង្កត់ធ្ងន់​ថា​៖ « សហភាពអឺរ៉ុបត្រូវជំរុញ​រដ្ឋសមាជិក​ឱ្យ​ឆ្ពោះទៅរកការ​ផ្គត់ផ្គង់ [សព្វាវុធ​] ​រួមគ្នាបន្ថែមទៀត និងការច្នៃប្រឌិដ្ឋ​កាន់តែ​ច្រើន ព្រោះ​មេរៀនពីអ៊ុយក្រែន​គួរ​តែត្រូវបានយក​មក​ពិចារណា​»។

លោកស្រី Kallas កត់សម្គាល់ថា៖ « ទិន្នផល​ឧស្សាហ​កម្ម​វិស័យ​ការពារជាតិ​នៅតែជាកង្វល់មួយ ទោះ​បីជាមានមូល​និធិ​ក៏ដោយ​។ ប្រទេសនានា​មានមូលនិធិច្រើន ប៉ុន្តែ​ឧស្សាហកម្ម​ការពារជាតិ​មិនបានបង្កើនផលិតកម្មរបស់ខ្លួនទេ»។

ដោយ​ឡែក​នៅ​មជ្ឈិមបូព៌ាវិញ​ លោកស្រី Kallas ថា រដ្ឋមន្ត្រី​នឹង​ពិភាក្សាពី​ប្រតិបត្តិការ​សន្តិសុខ​ដែនសមុទ្រ និង​​លីបង់។

លោកស្រីចង្អុលបង្ហាញថា ​គឺ​មាន​ចំណាប់អារម្មណ៍ក្នុង​ចំណោមរដ្ឋជាសមាជិកនៅ​ក្នុងបេសកកម្មថ្មីរបស់​អឺរ៉ុប ដើម្បី​គាំ​ទ្រកង​កម្លាំងប្រដាប់អាវុធ​លីបង់ […] ការពិភាក្សា​នឹង​រួមបញ្ចូល​ប្រតិបត្តិការ​កងទ័ពជើងទឹក Aspides របស់​សហភាពអឺរ៉ុប​ក្នុង​ច្រកសមុទ្រ Hormuz ។ យ៉ាង​ណា​ផែន​ការប្រតិបត្តិការអាច​ត្រូវ​បាន​កែតម្រូវ ប្រសិនបើរដ្ឋជាសមាជិក​យល់ព្រម។

លោកស្រីថា៖ « រចនាសម្ព័ន្ធ​សម្រាប់បេសកកម្មនេះ​​មាន​រួច​ហើយ ប៉ុន្តែនឹង​តម្រូវឱ្យមានកិច្ចព្រមព្រៀងនយោបាយ​បន្ថែម​ទៀត និងការចូលរួមចំណែក​ពីរដ្ឋជាសមាជិក​ ដើម្បី​បន្ត»៕

សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម