ព័ត៌មានអន្ដរជាតិ
មហាអំណាច៣ប្រទេស ចំណាយពាក់កណ្តាលលើវិស័យយោធាទូទាំងសកលលោកក្នុងឆ្នាំ២០២៥
ការចំណាយលើវិស័យយោធានៅទូទាំងពិភពលោក បានឈានដល់ជិត ២.៩ ទ្រីលានដុល្លារ នៅឆ្នាំ២០២៥ ជាឆ្នាំទី១១ នៃកំណើនជាប់ៗគ្នា។ នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវលើកឡើងនៅថ្ងៃចន្ទ ខណៈភាពអសន្តិសុខ និងការរៀបចំបង្កើនអាវុធឡើងវិញ ជំរុញថវិកាក្នុងវិស័យការពារជាតិជាបន្តបន្ទាប់។
យោងតាមភ្នាក់ងារសារព័ត៌មាន AFP ផ្សាយថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ប្រទេសដែលចំណាយច្រើនជាងគេទាំងបីគឺសហរដ្ឋអាមេរិក ចិន និងរុស្ស៊ី បានចំណាយសរុបចំនួន ១.៤៨ ទ្រីលានដុល្លារ ស្មើនឹងជាងពាក់កណ្តាលនៃការចំណាយទូទាំងពិភពលោក។

ការចំណាយក្នុងវិស័យយោធា បានកើនដល់ចំនួន ២.៩ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ទោះបីជា សហរដ្ឋអាមេរិកកាត់បន្ថយការចំណាយនេះ ប៉ុន្តែអាមេរិកនៅតែជាប្រទេសចំណាយច្រើនជាងគេបំផុតរបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI)។
អ្នកស្រាវជ្រាវ លោក Lorenzo Scarazzato ប្រាប់ AFP ថា៖ « ការថយចុះពីសហរដ្ឋអាមេរិកត្រូវបានទូទាត់ដោយការកើនឡើងនៅអឺរ៉ុប និងអាស៊ី ខណៈពិភពលោកសម្គាល់ឆ្នាំមួយទៀតនៃសង្គ្រាម និងភាពតានតឹងកើនឡើង។ រឿងនេះក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងបន្ទុកយោធាសកលលោក ចំណែកផលិតផលក្នុងស្រុកសរុបទូទាំងពិភពលោកបានចំណាយយោធា ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០០៩ »។
លោកមានប្រសាសន៍ថា៖ « អ្វីគ្រប់យ៉ាងចង្អុលបង្ហាញពីពិភពលោកមួយដែលមានអារម្មណ៍ថាមានសុវត្ថិភាពតិច ហើយពិភពលោកកំពុងចំណាយលើយោធារបស់ខ្លួន ដើម្បីទូទាត់សងសម្រាប់បរិយាកាសសកល»។
កត្តាជំរុញដ៏សំខាន់នៃការកើនឡើងជាសកលគឺអឺរ៉ុប រួមទាំងរុស្ស៊ី និងអ៊ុយក្រែន ខ្ទង់ចំណាយបានកើនឡើង ១៤ភាគរយ ដល់ ៨៦៤ប៊ីលានដុល្លារ។
លោក Scarazzato និយាយថា៖ « រឿងនេះជំរុញដោយកត្តាសំខាន់ពីរ។ មួយគឺសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន និងមួយទៀតគឺការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយអឺរ៉ុបថយចុះ»។
លោកពន្យល់ថា៖ « សហរដ្ឋអាមេរិកកំពុងជំរុញឱ្យអឺរ៉ុបយកចិត្តទុកដាក់បន្ថែមទៀត ចំពោះវិស័យការពារជាតិផ្ទាល់ខ្លួន»។
ចំណែក ការចំណាយរបស់រុស្ស៊ីកើនឡើង ៥.៩ ភាគរយ ដល់ ១៩០ប៊ីលានដុល្លារ ស្មើនឹង ៧.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ប្រទេសនៅអាស៊ី និងអូសេអានី(Oceania) ការចំណាយឈានដល់ ៦៨១ពាន់លានដុល្លារ កើនឡើង ៨.៥ភាគរយពីឆ្នាំ២០២៤ ជាការកើនឡើងប្រចាំឆ្នាំធំបំផុត ក្នុងតំបន់ចាប់តាំងពីឆ្នាំ ២០០៩ ។
លោក Scarazzato និយាយថា៖ « អ្នកដើរតួសំខាន់ នៅក្នុងតំបន់គឺប្រទេសចិន បានបង្កើនការចំណាយជារៀងរាល់ឆ្នាំក្នុងរយៈពេលបីទសវត្សរ៍កន្លងមក ហើយចំណាយជាង ៣៣៦ពាន់លានដុល្លារ នៅឆ្នាំ ២០២៥ ។ ប៉ុន្តែប្រហែលជាអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺប្រតិកម្មរបស់រដ្ឋមួយចំនួនទៀត ដូចជាកូរ៉េខាងត្បូង ជប៉ុន និងតៃវ៉ាន់ ប្រតិកម្មចំពោះការយល់ឃើញអំពីការគំរាមកំហែង»។
មិនតែប៉ុណ្ណោះ ប្រទេសជប៉ុនបានបង្កើនការចំណាយលើយោធាចំនួន ៩.៧ភាគរយ ដល់ ៦២.២ពាន់លានដុល្លារ នៅឆ្នាំ២០២៥ ស្មើនឹង ១.៤ភាគរយនៃផលិតផលក្នុងស្រុកសរុប ជាចំណាយខ្ពស់បំផុតរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៥៨ ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


