ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌទួលគោក ជួសជុលផ្លូវជង្ហុកសំបុកមាន់ដែលតែងបង្កគ្រោះថ្នាក់ដល់ អ្នកដំណើរ
អាជ្ញាធរខណ្ឌទួលគោក ធ្វើការជួសជុលផ្លូវជង្ហុកសំបុកមាន់ដ៏ធំដែលតែងតែបង្កការរំខានដល់អ្នកធ្វើដំណើរ ក្រោយទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន។


ទីតាំងជង្ហុកខាងលើដែលតែងតែបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ ២៣០ កែង ២២៣ ជិតស្តុកក្បាលមាន់ចែ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ជង្ហុកទាំងអស់នេះ តូចៗ នោះទេ តែដោយសារមានភ្លៀងធ្លាក់ ក៏មានទឹកដក់កើតជាជង្ហុកធំទៅៗ។ ជង្ហុកទាំងនេះ តែងតែបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរឆ្លងមើលមិនឃើញធ្លាក់ដួលផងដែរ។ នៅពេលឃើញមានអ្នកដួលច្រើន ប្រជាពលរដ្ឋបានយកដី ឬ កម្ទេចថ្ម ទៅចាក់បំពេញ ដើម្បីបញ្ចៀសកុំឲ្យមានអ្នកដួល តែមិនយូរប៉ុន្មាន ជង្ហុកមួយនេះក៏មកជាសភាពដើមវិញ។



ប្រជាពលរដ្ឋ និងអ្នកដំណើរ បានសម្ដែងក្ដីសប្បាយរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋាន នៅពេលពួកគាត់សំណូមពរសុំឲ្យជួសជុលជង្ហុកនេះ មិនយូរប៉ុន្មានក៏ឃើញមានការអ៊ុតកៅស៊ូបានយ៉ាងស្អាត ងាយស្រួលក្នុងការធ្វើដំណើរ។


ជាមួយនេះ អាជ្ញាធរ បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើឃើញមានផ្លូវខូចខាតក្នុងមូលដ្ឋាន សូមរាយការណ៍មកកាន់អាជ្ញាធរជាបន្ទាន់ ដើម្បីធ្វើការជួសជុលសម្រួលការធ្វើដំណើរ៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់


