Connect with us

ជីវិតកម្សាន្ដ

លីម តិចម៉េង ព្រមានប្តឹងបុរសម្នាក់ ក្រោយបញ្ចេញសកម្មភាពមិនប្រក្រតី និងងប់ងុលជ្រុលហួសហេតុ

បានផុស

នៅ

តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លីម តិចម៉េង បានសម្តែងការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីបុរសម្នាក់បញ្ចេញសកម្មភាពងប់ងុលនឹងលោកជ្រុលហួសហេតុ ហើយថែមទាំងតាំងខ្លួនជាគូស្នេហ៍ទៀតផង តាមរយៈការបង្ហាញវីដេអូរៀបរាប់អារម្មណ៍ឈឺចាប់ជាហូរហែរ។ សកម្មភាពនេះ ក៏ត្រូវបានសាធារណជនជាច្រើន ពិសេសអ្នកគាំទ្រលោក បង្ហាញក្តីព្រួបារម្ភ និងហួសចិត្តផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក បុរសរូបនេះតែងតែបង្ហោះវីដេអូរៀបរាប់ពីក្តីស្រលាញ់របស់ខ្លួន ចំពោះតារាចម្រៀងប្រុសវ័យក្មេងរូបនេះជាហូរហែរ ខណៈខ្លឹមសារដែលត្រូវបានចែករំលែកពេញបណ្តាញទំនាក់ទំនងសង្គមនោះ គឺសុទ្ធសឹងតែមានខ្លឹមសារទាក់ទងនឹងការហួងហែង ប្រចណ្ឌ ឬចូលតួជាជនរងគ្រោះក្នុងមនោសញ្ចេតនាជាដើមផង។ ជាងនេះទៅទៀត បុរសរូបនេះថែមទាំងធ្លាប់ទៅថត selfie នៅមុខផ្ទះរបស់តារាចម្រៀងប្រុសរូបនេះថែមទៀតផង។

យ៉ាងណា ទោះមិនដឹងថាទង្វើបុរសរូបនេះធ្វើឡើងក្នុងគោលបំណងអ្វី តែដោយមើលឃើញសកម្មភាពមិនប្រក្រតីនេះ លីម តិចម៉េង បានបង្ហាញការមិនពេញចិត្តជាខ្លាំង និងព្រមានថា កុំបន្តធ្វើអីឱ្យលើសព្រំដែន បើមិនដូច្នោះទេ លោកនឹងឱ្យច្បាប់ជួយដោះស្រាយមិនខានឡើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម