Connect with us

ជីវិតកម្សាន្ដ

ក្ដិប ណែនាំអ្នកនិយមគ្រឿងស្រវឹង កុំបំផ្លាញសុខភាពដើម្បីតែផ្សងសំណាងតាមរង្វាន់

បានផុស

នៅ

ម្ចាស់បទ”សុរ៉ា” ឌីជេ ក្តិប បានចេញមកបំផុស និងជាសារក្នុងការដាស់តឿន ចំពោះអ្នកដែលចូលចិត្តពិសារគ្រឿងស្រវឹងរាល់ថ្ងៃ ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀត។ ការលើកឡើងនេះ បន្ទាប់ពីឃើញសាធារណជនកំពុងផុសផុលរបៀបធ្វើទីផ្សារថ្មីនៃក្រុមហ៊ុនស្រាបៀរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅថ្ងៃទី១៦កញ្ញានេះ តារាចម្រៀងរ៉េបឌីជេ ក្តិប បានរៀបរាប់ថា “រឿងផឹកសុីមួយគឺលោកអត់ហាមទេ (ព្រោះលោកប្រមឹកតាំងពីក្មេង)។ ហើយបងប្អូនដឹងអត់ថាបទ”សុរ៉ា” ដែលលោកសរសេរតាំងពីមានអាយុ១៦ឬ១៧ឆ្នាំរហូតមកដល់ពេលនេះលោកមានអាយុ៣៨ឆ្នាំហើយ។ហើយលោកគ្មានស ល់អ្វីក្រៅពីជម្ងឺពេញខ្លួននោះទេ”។

ហេតុដូច្នេះហើយ ទើបលោកចេញសារដាស់តឿនសាធារណជនថា “កុំខំប្រឹងតាមផ្សងសំណាងផឹកយករង្វាន់ខ្លាំងពេកព្រោះចុងក្រោយអ្នកដែលស្លាប់គឺបងប្អូនមិនមែនអ្នកដែលបានដាក់រង្វាន់នោះទេ(សុំទោសដែលខ្ញុំនិយាយត្រង់)”។

សូមបញ្ជាក់ដែរថា តារាចម្រៀងរ៉េបឌីជេ ក្តិប គេសង្កេ តឃើញថា ក្រោយដាក់ខ្លួនចូលប្រឡូកក្នុងវីថីសិល្ប: ជាថ្មីលោកហាក់ស្តារបានប្រជាប្រិយភាពនិងកាគាំទ្រ ច្រើនគួសមខណ:លោកក៏បានដាក់ក្តីរំពឹងថាអាជីពមួយនេះអាចជួយលោកឲ្យល្បីដូចមុនទៀតផង៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម