ជីវិតកម្សាន្ដ
ឌីជេ ក្តិប ស្រក់ទឹកភ្នែក ខណៈមានអ្នករម្លឹករឿងកាលពី ១០ ឆ្នាំមុន
ជាការពិតណាស់ តារាចម្រៀងរ៉េប លោក ចាន់ សំណាង ហៅឌីជេ ក្តិប បន្ទាប់ពីសាងកេរ្តិ៍ឈ្មោះល្បីក្នុងវិស័យរ៉េបច្រើនឆ្នាំកន្លងមក លោកបានឃ្លាតឆ្ងាយពីវិស័យសិល្បៈស្ទើរទាំងស្រុងតែម្ដង។ ប៉ុន្តែក្រោយស្ងប់ស្ងាត់មួយសន្ទុះ ថ្មីៗនេះ ឌីជេ ក្តិប បានវិលចូលប្រឡូកអាជីពចម្រៀងវិញដូចដើម។

វត្តមានរបស់តារាចម្រៀងរ៉េបល្បីឈ្មោះឌីជេ ក្តិប ដែលបានត្រឡប់បម្រើអារម្មណ៍ទស្សនិកជនជាថ្មីនេះ ក៏បានធ្វើឲ្យមហាជនអ្នកគាំទ្រ និងមិត្តៗយុវវ័យមួយចំនួនធំ បង្ហាញការគាំទ្រ ហើយជំរុញការលើកទឹកចិត្តចំពោះឌីជេរូបនេះផងដែរ។ រឿងធ្វើឲ្យគេចាប់អារម្មណ៍ថែមទៀត គឺ ឌីជេ ក្តិប បានបង្ហាញក្តីរំភើបរហូតស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ខណៈមានអ្នករម្លឹករឿងកាលពី ១០ ឆ្នាំមុន។

តួយ៉ាងនៅលើគណនីហ្វេសប៊ុកមួយឈ្មោះ P- phea phea បានរម្លឹកថា «កាលពី ១០ ឆ្នាំជាងមុន ខ្ញុំ និងគ្រួសារ បានទៅលេងប្រទេសថៃ ហើយត្រឡប់មកវិញជិះឡានជាមួយលោកប្អូនឌីជេ ក្តិប (បញ្ជាក់លោកប្អូនក្តិបល្បីខ្លាំងណាស់ ហើយខ្ញុំក៏បានភ្លេចកែវតែមួយយួរ ពេលនោះ ឌីជេ ក្តិប រត់យកមកឲ្យខ្ញុំវិញឡើងហត់បែកញើសជោក ហើយនិយាយយ៉ាងសុភាពរាបសារមករកខ្ញុំ ពោរពេញសុជីវធម៌ និងសីលធម៌…..»។ ម្ចាស់គណនីហ្វេសប៊ុកដដែលបន្តថា លោកពិតជាគោរពស្រលាញ់គាំទ្រពេញបេះដូងចំពោះ ឌីជេ ក្តិប។

ចំណែកម្ចាស់គណនីហ្វេសប៊ុកមួយទៀត ក៏បានបញ្ចេញមតិដោយខ្លី និងសរសើរ ឌីជេ ក្តិប ដែរថា «ឌីជេ ក្តិប ខ្លាចាស់ នៅតែអេម»។ តាមរយៈខ្លឹមសារខាងលើ បានធ្វើឲ្យឌីជេ ក្តិប មានក្តីរំភើបក្ដុកក្ដួលក្នុងចិត្ត ដោយឆ្លើយតបខ្លីវិញថា «អានខមមិននេះហើយ ខ្ញុំស្រក់ទឹកភ្នែក»។

គេចាំបានថា ទោះបីមួយរយៈកន្លងទៅ លោក ចាន់ សំណាង ឬឌីជេ ក្តិប មិនសូវមានវត្តមានលើវិថីសិល្បៈក្តី តែលោកមិនបានបង្ហាញពីការបោះបង់នោះទេ។ ពោល លោកតែងបង្ហាញពីឆន្ទៈស្រលាញ់ និងវិលចូលវិស័យមួយនេះវិញ។ ហើយអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ទៀតនោះ គឺ ឌីជេ ក្តិប ថ្មីៗនេះ បានសម្រេចក្តីស្រមៃរបស់ខ្លួនជាមួយការបង្ហាញខ្លួនវិលមកវិស័យចម្រៀងវិញផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


