ចរាចរណ៍
ផ្លូវ៦០ម៉ែត្រទៀតហើយ! រថយន្ដ៣គ្រឿងបុកគ្នា រុញផ្ទប់របាំងថ្មរងការខូចខាត
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដតូចធំចំនួន៣គ្រឿងនៅលើផ្លូវ៦០ម៉ែត្របណ្ដាលឲ្យរងការខូចខាត ខណៈរបាំងថ្មពុះចែកទ្រូងផ្លូវចំនួន៥ផ្ទាំងក៏ខូចខាតផងដែរ។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចមុខផ្សារទំនើប អុីអន៣ តាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋបានប្រាប់អោយដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក FORD EVEREST ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-4015 ក្នុងល្បឿនលឿនក្នុងទិសដៅត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាក Pruis ពណ៌ កណ្តុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2CC-9134 ដែលកំពុងឈប់រង់ចាំភ្លើងសញ្ញា រុញចូលទៅផ្លូវម្ខាងទៀត បណ្ដាលអោយរថយន្តដឹកទំនិញបុកបន្ថែមទៀត។ ស្របពេលនោះ រថយន្តធន់ធំខាងលើក៏បានរ៉េចង្កូតគេចអ្នកដំណើរលើដងផ្លូវ ទៅបុកនឹងរបាំងថ្មចែកទ្រូងផ្លូវខូចខាតអស់ចំនួន៥ផ្ទាំង សំណាងគ្មានមនុស្សណាម្នាក់រងរបួសនោះឡើយ។ ចំណែកម្ចាស់រថយន្តហ្វត បានចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់ស្រមោល។ ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងគ្រោះថ្នាក់ដើម្បីអន្តរាគមន៍។

ក្រោយកើតហេតុ សមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះវាស់វែងយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


