Connect with us

ព័ត៌មានជាតិ

ថៃគំរាមប្រើវិធានការក្តៅបណ្តេញពលរដ្ឋកម្ពុជា ដែលនឹងប៉ះពាល់សមាជិកជាង ១ ០០០ នាក់

បានផុស

នៅ

យ៉ាងហោចណាស់ ប្រជាពលរដ្ឋខ្មែរចំនួន ២៥ គ្រួសារ ត្រូវបានរារាំងមិនឱ្យចូលផ្ទះសម្បែង និងស្រែចម្ការរបស់ពួកគេ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀត នាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១ ០០០ នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥។

សកម្មភាពពលរដ្ឋខ្មែរដកបន្លាលួសថៃដាក់ចូលដីកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់តាំងពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥មក កម្លាំងថៃបានពង្រីកតំបន់ជម្លោះ តាមរយៈការរាយលួសបន្លា ដាក់របាំងឃាំង និងចេញឱសានវាទបណ្តេញពលរដ្ឋខ្មែរចេញពីដីលំនៅឋានដែលពួកគេបានរស់នៅដ៏យូរលង់មកហើយនៅក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ នៃខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងស្ថិតក្នុងចម្ងាយប្រមាណ ២០០ គីឡូម៉ែត្រពីតំបន់ជម្លោះ។ ហើយថ្មីៗនេះ អ្នកនាំពាក្យយោធាថៃក៏បានគំរាមកំហែងធ្វើការបណ្តេញចេញថែមទៀត នាពេលដ៏ខ្លីខាងមុខ ដែលនឹងប៉ះពាល់ដល់អ្នកភូមិរាប់រយគ្រួសារ ដែលមានសមាជិកសរុបប្រមាណជាង ១ ០០០ នាក់។

លើសពីនេះ នៅរសៀលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៥ ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធបានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ប្រើឧបករណ៍បំពងសំឡេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់។ សម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃប្រមាណ ២៩ អង្គ​/នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​។

ការបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋាននាពេលនេះ ដោយភាគីថៃចោទថាពលរដ្ឋកម្ពុជារស់នៅលើទឹកដីថៃផ្អែកលើផែនទីដែលគូសដោយឯកតោភាគីខ្នាត ១/៥០, ០០០ ដែលពុំមានការទទួលស្គាល់ពីកម្ពុជា និងកម្រិតអន្តរជាតិនោះឡើយ។ ផែនទីគូសដោយថៃទៀតសោត គឺផ្ទុយពីផែនទីខ្នាត ១/២០០,០០០ ដែលភាគីទាំងសងខាងបានព្រមព្រៀងគ្នា និងជាលទ្ធផលនៃការងារខណ្ឌសីមាព្រំដែនរបស់គណៈកម្មការព្រំដែនរវាងឥណ្ឌូចិន និងសៀម ដែលបង្កើតឡើងតាមអនុសញ្ញា ឆ្នាំ១៩០៤ និង សន្ធិសញ្ញា ឆ្នាំ១៩០៧ រវាងបារាំង និងសៀម ទទួលស្គាល់ដោយតុលាការយុត្តិធម៌ អន្តរជាតិ (ICJ) និងថែមទាំងត្រូវបានបញ្ជាក់ការទទួល​ស្គាល់ដោយកម្ពុជា និងថៃ ក្នុងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០០០ (អនុស្សរណៈ ឆ្នាំ ២០០០)។

ក្រោយថៃប្រើកម្លាំងយោធាបណ្តេញពលររដ្ឋខ្មែរចេញពីលំនៅឋានម្តងហើយម្តងទៀត នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន​ ម៉ាណែត បានផ្ញើលិខិតអន្តរាគមន៍ទៅកាន់ប្រទេសមហាអំណាចធំៗរួមមាន សហរដ្ឋអាមេរិក ចិន បារាំង ប្រធានអាស៊ាន ម៉ាឡេស៊ី ព្រមទាំងអង្គការសហប្រជាជាតិ។ គោលបំណងលិខិតនេះ គឺដើម្បីទាញចំណាប់អារម្មណ៍របស់ថ្នាក់ដឹកនាំពិភពលោកទាំងអស់ ទៅលើស្ថានការណ៍ថ្មីនៅតាមព្រំដែនកម្ពុជានិងថៃ ដែលបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព មិនត្រឹមតែសម្រាប់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ គឺថែមទាំងសម្រាប់តំបន់យើងទាំងមូលផងដែរ។
តាមរយៈលិខិតនេះ ថ្នាក់ដឹកនាំកម្ពុជាស្នើប្រទេសទាំងនោះ ជំរុញទៅភាគីថៃឱ្យគោរពបទឈប់បាញ់ និងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភដែនអធិបតេយ្យាភាពកម្ពុជា។

ពលរដ្ឋខ្មែររងរបួសបង្កឡើងដោយថៃកាលពីថ្ងៃទី១៧ កញ្ញា

ចំណែក​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ​ថ្កោលទោសទាហាន និង​កង​កម្លាំងតាម​ព្រំដែន​របស់​ថៃដែល​បានបន្តរាយ​បន្លា​លួស​ប្រើប្រាស់​អាវុធ ឧស្ម័ន​បង្ហូរទឹក​ភ្នែក និង​ជំពាម​កៅស៊ូ មក​លើ​ពលរដ្ឋ​ស៊ីវិល​កម្ពុជា នៅភូមិព្រៃ​ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយ​មានជ័យ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ដែល​បណ្ដាល​ឱ្យ​ប្រជាពលរដ្ឋកម្ពុជា រួម​ទាំង​ព្រះសង្ឃ ក៏​រង​របួស​ដល់​ទៅ​២៩នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម