Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្ស៧០នាក់ស្លាប់ ក្នុងការវាយប្រហារដ៏សាហាវលើវិហារឥស្លាមនៅស៊ូដង់

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន AP កងទ័ព និងក្រុមជំនួយរបស់ប្រទេសស៊ូដង់បានរាយការណ៍ថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកកាលពីថ្ងៃសុក្រលើវិហារឥស្លាមមួយនៅទីក្រុង El Fasher បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៧០នាក់ក្នុងអំឡុងពេលអធិស្ឋាន។

វិហារដែលរងការវាយប្រហារ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រហារដ៏សាហាវនេះត្រូវបានចោទទៅលើកងកម្លាំងគាំទ្ររហ័ស (RSF) ជាអ្នកប្រព្រឹត្ត ដែលបានបំផ្លាញអគារទាំងស្រុង។ មកដល់ពេលនេះនៅតែមានការភ័យខ្លាចថាចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះអ្នកខ្លះស្ថិតនៅក្រោមគំនរបាក់បែកនោះឡើយ។

បើតាមរូបភាពផ្កាយរណបបានបង្ហាញពីតំបន់ធំៗ ដែលត្រូវបានបំផ្លាញ រួមទាំងជំរុំជនភៀសខ្លួន Abu Shouk ផងដែរ។ ជំរំនេះត្រូវបានគេសន្និដ្ឋានថាជាជម្រកសម្រាប់ជនភៀសខ្លួនចំនួន ៤៥ ម៉ឺននាក់ ប៉ុន្តែឥឡូវនេះវាត្រូវបានកាន់កាប់ដោយ RSF ។ របាយការណ៍ពីសកម្មជនក្នុងតំបន់បាននិយាយថា ជនស៊ីវិលកំពុងត្រូវបានចាប់ពង្រត់ សម្លាប់ និងថែមទាំងទទួលរងនូវអំពើហិង្សាផ្លូវភេទក្នុងអំឡុងពេលនៃការវាយប្រហារទាំងនេះទៀតផង។

គួរបញ្ជាក់ថាការវាយប្រហារនេះគឺជាផ្នែកមួយនៃការវាយលុកជាបន្តបន្ទាប់របស់ RSF នៅទីក្រុង El Fasher ដែលមានការប្រយុទ្ធគ្នាយ៉ាងសាហាវជាមួយកងទ័ពរបស់ស៊ូដង់ចាប់តាំងពីខែមេសាមកម្លេះ។

រូបភាពផ្កាយរណបង្ហាញការខូចខាត

យោងតាមអង្គការសហប្រជាជាតិ ជនស៊ីវិលជាង ៣៣០០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសស៊ូដង់ត្រឹមពាក់កណ្ដាលឆ្នាំ ២០២៥ ហើយចំនួនពិតប្រាកដគឺប្រហែលជាខ្ពស់ជាងនេះច្រើន។ នៅ​ទីក្រុង El Faher ដែល​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ មនុស្ស​កំពុង​តែ​អស់​អាហារ ទឹកស្អាត និង​ថ្នាំពេទ្យ ហើយនៅសល់មន្ទីរពេទ្យតែមួយគត់នៅក្នុងទីក្រុងដែលអាចធ្វើការវះកាត់បាន និងមានអ្នកជំងឺលើសលប់។

ក្រុមសិទ្ធិមនុស្សព្រមានថា ជនស៊ីវិលនៅ El Fasher មិនមានសុវត្ថិភាពទេ។ ប្រសិនបើពួកគេស្នាក់នៅ ពួកគេប្រឈមមុខនឹងការទម្លាក់គ្រាប់បែក ការអត់ឃ្លាន និងអំពើហិង្សាពី RSF ។ ប្រសិនបើពួកគេព្យាយាមចាកចេញ ពួកគេប្រថុយនឹងការប្រហារជីវិត ចាប់ពង្រត់ ឬវាយប្រហារតាមផ្លូវធ្វើដំណើរ៕

ជនរងគ្រោះស្លាប់ក្នុងការវាយប្រហារ

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម