Connect with us

ជីវិតកម្សាន្ដ

កុយ អេនណា បន្តរួមចំណែកផ្សព្វផ្សាយទេសចរណ៍ និងវប្បធម៌កម្ពុជា

បានផុស

នៅ

បន្ទាប់ពីបញ្ចប់បេសកកម្មដើរជាង ៣០០គីឡូម៉ែត្រ ពីភ្នំពេញ ទៅសៀមរាប បវរកកញ្ញារូបស្រស់កម្ពុជា កុយ អេនណា បានបន្តការរួមចំណែកផ្សេងទៀត ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍លើទឹកដីប្រវត្តិសាស្ត្រកម្ពុជា “ខេត្តសៀមរាប” ។ សកម្មភាពរួមចំណែកនេះ គឺធ្វើឡើងតាមរយៈការផ្តិតយកទិដ្ឋភាពទូទៅ នៃតំបន់កម្សាន្តពេញនិយមនារដូវកាលទេសចរណ៍បៃតង របស់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ក៏ដូចជាគ្រងឈុតបុរាណខ្មែរ ផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ និងអរិយធម៌ដ៏ផូរផង់របស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈរូបភាពប៉ុន្មានសន្លឹកក្នុងឈុតបុរាណខ្មែរ អមដោយទិដ្ឋភាពនៃសំណង់ប្រាសាទដ៏ល្អវិចិត្ររបស់កម្ពុជា កុយ អេនណា ទទួលបានការកោតសរសើរពីទឹកចិត្តដែលរួមចំណែកលើកតម្កើងតម្លៃវប្បធម៌-អរិយធម៌ជាតិ ខណៈបាននិងកំពុងធ្វើសកម្មភាពក្នុងគោលដៅផ្សារភ្ជាប់ក្តីសង្ឃឹមសម្រាប់ជនមានពិការភាពនៅកម្ពុជា និងដើម្បីចូលរួមផ្សព្វផ្សាយសក្ដានុពលទេសចរណ៍។

គួររំលឹកថា ក្រោយបិទបញ្ចប់បេសកកម្មដើរដោយថ្មើរជើងពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ “ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍” កញ្ញា កុយ អេនណា បាននិងកំពុងបន្តផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍របស់ខេត្តសៀមរាប មិនថាតំបន់កម្សាន្តពេញនិយម ឬតំបន់ទេសចរណ៍វប្បធម៌នោះឡើយ។

ជាក់ស្តែង តាមរយៈសកម្មភាពកម្សាន្តក្នុងសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក កុយ អេនណា បានបង្ហាញពីទិដ្ឋភាពប្រកបរបររបស់អ្នកឃុំកំពង់ភ្លុកផងដែរ ពិសេសភាពអ៊ូអរនៃអ្នកធ្វើដំណើរកម្សាន្តក្នុងសហគមន៍នេះផ្ទាល់។ ម៉្យាងវិញទៀត ដោយមើលឃើញភាពស្រស់ត្រកាលនៃធម្មជាតិ ព្រមនិងស្នាមញញឹមដ៏រុះរាយរាក់ទាក់នៃប្រជាសហគមន៍ ក៏ដូចជាទេសចរ កុយ អេនណា បានប្រសិទ្ធនាមឱ្យសហគមន៍នេះថា សហគមន៍រីករាយ ៕

ឃុំ​កំពង់​ភ្លុក គឺជា​ឃុំ​មួយ​នៅ​ជាប់​នឹង​មាត់បឹង​ទន្លេសាប​ ដែលមាន​ព្រៃ​លិច​ទឹក​រាប់រយ​ហិក​តា លាត​សន្ធឹង​ពណ៌ខៀវស្រងាត់គួរ​ជាទី​គយគន់​ ពិសេសអំឡុងរដូវវស្សានេះតែម្តង។ ខណៈអ្នករស់នៅឃុំនេះ ច្រើនជាអ្នកប្រក​បរបរ​នេសាទ​ និងដឹក​​ទេសចរ​​កម្សាន្ត​នៅ​តំបន់​ព្រៃ​លិច​ទឹក​។ តួយ៉ាង រៀងរាល់រដូវទឹកឡើងម្តងៗ គឺជាវេលាដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរជិះទូកកម្សាន្ត គយគន់ទេសភាពព្រៃលិចទឹក សត្វស្លាប ក៏ដូចជាជីវភាពរស់នៅរបស់អ្នកភូមិក្នុង​សហគមន៍ធម្មជាតិកំពង់ភ្លុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម