Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ចេញការព្រមានលើកទី៩ពីព្យុះ Ragasa ខណៈខេត្តចំនួន៣៦រងផលប៉ះពាល់

បានផុស

នៅ

យោងតាមការចេញផ្សាយរ​បស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៤ ខែកញ្ញា នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានលើកទី ៩ របស់ខ្លួនចំពោះព្យុះទីហ្វុង Ragasa ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តចំនួន ៣៦ នៅទូទាំងភាគខាងជើង ឦសាន កណ្តាល ខាងកើត និងទីក្រុងបាងកក ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី ២៦ ខែកញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមនាយកដ្ឋានឧតុនិយមថៃ តំបន់​ដែល​រង​ការ​ប៉ះពាល់​ខ្លាំងពីព្យុះទីហ្វុងRagasa  ​រួម​មានខេត្ត Nakhon Phanom, Mukdahan, Yasothon, Amnat Charoen, Ubon Ratchathani, Chanthaburi និងខេត្ត Trat។

ទោះបីជាព្យុះទីហ្វុងនេះនឹងមិនបក់ចូលប្រទេសថៃដោយផ្ទាល់ក៏ដោយ ប៉ុន្តែឥទ្ធិពលរបស់វាពង្រឹងប្រព័ន្ធខ្យល់មូសុង ដែលបង្កើនហានិភ័យនៃទឹកជំនន់ភ្លាមៗ បំណាក់ដី និងទឹកទន្លេហក់ឡើង ជាពិសេសនៅតំបន់វាលទំនាប និងតំបន់ខ្ពង់រាប។ ចំពោះរលក​នៅ​សមុទ្រ​ Andaman ខាង​លើ​នឹង​ឡើង​ដល់​ ២-៣ ម៉ែត្រ​ ហើយនឹងមានការ​ព្រមាន​ពីព្យុះចំពោះ​ទូក​តូចៗ​នៅ​លើ​សមុទ្រ​រហូត​ដល់​ថ្ងៃ​ទី​ ២៦ ខែ​កញ្ញា។

(រូបភាព៖ Khaosod)

គួរបញ្ជាក់ថា មហាព្យុះទីហ្វុង Ragasa បានទៅដល់ប្រទេសចិនហើយ បន្ទាប់ពីបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនិងបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន១៧នាក់ របួស៩០នាក់នៅកោះតៃវ៉ាន់៕

ភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Ragasa។ (រូបភាព៖ Khaosod)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម