កីឡា
៣ប្រភេទកីឡាដែលគេនិយមលេងកម្សាន្តនៅឱកាសពិធីបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យភ្ជុំបិណ្ឌដែលខ្មែរតែងតែប្រារព្ធជារៀងរាល់ឆ្នាំពិសេសទើបតែបញ្ចប់កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ នេះគេឃើញតាមបណ្ដាខេត្តក្រុងផ្សេងៗមានលេងកីឡា ៣ប្រភេទ ដើម្បីកម្សាន្តសប្បាយ ជាការអបអរសារទរផង និងជាការជួបជុំមិត្តភក្តិជិតឆ្ងាយផង។

ការប្រកួតប្រណាំងទូកង
ក្នុងចំណោម ៣ប្រភេទកីឡាដែលបណ្ដាប្រជាពលរដ្ឋនៅតាមស្រុកភូមិតែងតែលេងកម្សាន្តនោះរួមមាន៖
ទី១ កីឡាប្រណាំងទូក: កីឡាមួយប្រភេទនេះគឺភាគច្រើនជាការផ្ដួចផ្ដើមរៀបចំឡើងដោយព្រះសង្ឃតាមបណ្ដាវត្តនានាពិសេសវត្តដែលជាប់ដងទន្លេ ឬបឹងជាដើម។ ការរៀបចំប្រណាំងទូកងនេះជាទំនៀមទំលាប់ប្រពៃណីទៅហើយនៅតាមវត្តមួយចំនួននោះ។ ការប្រណាំងទូកនេះគឺដើម្បីឲ្យប្រជាពលរដ្ឋបានមកទស្សនាកម្សាន្តសប្បាយផង និងជាការរឹតចំណងមិត្តភាពជាមួយបណ្ដាវត្តផ្សេងៗដែលនៅជិតគ្នាបានមកប្រកួតលេងផង។

ការប្រកួតប្រណាំងទូកង
ទី២ កីឡាចំបាប់: កីឡាដ៏ចំណាស់របស់ខ្មែរមួយនេះក៏មានការគាំទ្រ និងមានអ្នកចូលប្រកួតលេងកម្សាន្តសប្បាយច្រើនដែរ។ កីឡាមួយនេះភាគច្រើនលេងនៅតាមខេត្ត ឬតំបន់ដើមកំណើតអ្នកចំបាប់ពីសង្គមដើមនោះទេដូចជានៅវិហារសួគ៌ ខេត្តកណ្ដាល កំពង់ឆ្នាំង និងពោធិ៍សាត់ សៀមរាប ជាដើម។ កីឡាចំបាប់នេះគេឃើញមានមហាជនចូលរួមប្រកួតផ្នែកចំបាប់បុរាណច្រើនដូចជាការរំលឹកក្បាច់គុនចាស់ៗរបស់គេឡើងវិញ និងមានអ្នកឈរទស្សនាយ៉ាងសប្បាយរីករាយច្រើនកុះករ។


ការប្រកួតចំបាប់បុរាណ
ទី៣ កីឡាប្រដាល់គុនខ្មែរ: កីឡាមួយប្រភេទនេះឥលូវក៏មានការគាំទ្រច្រើនដែរនៅរដូវបុណ្យភ្ជុំបិណ្ឌនេះពិសេសគឺតាមបណ្ដាវត្ត។ ពីមុនគឺមិនសូវមានការរៀបចំផុសផុលឡើយផ្នែកកីឡាប្រដាល់គុនខ្មែរនេះដោយសារតែមិនសូវសំបូរសម្ភារផង និងតម្រូវឲ្យមានអ្នកចេះ និងត្រូវរៀបចំច្រើនខុសពីកីឡាចំបាប់។

ការប្រកួតប្រដាល់នៅតាមវត្ត
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះគឺឃើញមានការប្រកួតតាមវត្តច្រើនទាំងនេះអាចដោយសារឥលូវសំបូរសម្ភារផង និងអ្នកចូលចិត្តកីឡានេះក៏ច្រើនថែមទៀត។ ការប្រកួតទាំងនោះគេឃើញមានអ្នកដែលបានហ្វឹកហាត់ខ្លះឡើងប្រកួតគ្នាផង និងមានមហាជនដែលស្ម័គ្រចិត្តឡើងប្រកួតលេងជាមួយគ្នាផង។ កីឡាមួយនេះក៏ទាក់ទាញមហាជនឲ្យមកទស្សនាច្រើនផងដែរនៅរដូវបុណ្យទានម្ដងៗ៕

ការប្រកួតប្រដាល់នៅតាមវត្ត
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


