Connect with us

ព័ត៌មានជាតិ

ម្សៅសាប៊ូលាងបន្លែផ្លែឈើផលិតផលខ្មែរ បន្សាបជាតិពុលគីមី ផ្តល់សុវត្ថិភាពលើចំណីអាហារ

បានផុស

នៅ

ម្សៅសាប៊ូ សូដា ហ្វូដ មានសមត្ថភាពអាចលាងសម្អាតជាតិពុលគីមីលើបន្លែផ្លែឈើ ដើម្បីបង្ការផលប៉ះពាល់ដល់​សុខភាពដល់អ្នក​ទទួលទាន។

ក្នុងពិធីតាំងពិព័រណ៍ផលិតផលខ្មែរនៅសាលពិព័រណ៍កោះពេជ្រ មានស្តង់ផលិតផលខ្មែរជាង ៣០០ ស្តង់ត្រូវបានរៀបចំដោយមានការតាំងបង្ហាញនិងលក់ផលិតផលចម្រុះមុខជាផលិតផលរបស់សហគ្រាសក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុន សៀងហៃ បុគ្គលិកផ្នែកលក់នៅសហគ្រាសសូដា ហ្វូដ បានប្រាប់ពីអត្ថប្រយោជន៍នៃផលិតផលខ្មែរដែលជួយលាងសម្អាតបន្លែផ្លែឈើយ៉ាងមានប្រសិទ្ធភាព ដែលមានការទទួលស្គាល់ពីមន្ទីរពិសោធន៍ និងការទទួលស្គាល់ពីស្ថាប័នជាតិ។

ក្នុងពិព័រណ៍ដែលមានអ្នកចូលរួមទស្សនាយ៉ាងកកកុញ លោក ប៊ុន សៀងហៃ បានអះអាងពី​ផលិតផលម្សៅនេះ មានគុណភាព​ល្អខ្លាំងសម្រាប់ប្រើកម្ចាត់ជាតិពុលគីមីលើបន្លែផ្លែឈើ ដែល​អាច​ការពារផលប៉ះពាល់ដល់សុខភាព។

លោកក៏​បាន​បង្ហាញពីវិធីប្រើប្រាស់ម្សៅនេះ គឺ​ត្រូវប្រើលាយជាមួយទឹកស្អាតដោយ​ត្រូវ​ត្រាំជាមួយបន្លែផ្លែឈើ ដើម្បីមានប្រតិកម្ម​លាងសម្អាតជាតិដីជាតិគីមី​​យ៉ាង​​មានសុវត្ថិភាព​លើស ៩៩%៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម