Connect with us

ព័ត៌មានអន្ដរជាតិ

Coca-Cola បិទរោងចក្រនៅក្រុងហូជីមិញ ក្រោយដំណើរការ ៣០ ឆ្នាំ

បានផុស

នៅ

នាយកដ្ឋានហិរញ្ញវត្ថុក្រុងហូជីមិញ បានឱ្យដឹង​ថា ក្រុមហ៊ុនផលិតភេសជ្ជៈ​ Coca-Cola ​បាន​ឈប់ដំណើរការនៅរោងចក្រក្នុងទីក្រុងហូជីមិញ​កាលពីថ្ងៃសៅរ៍ ក្រោយ​ប្រតិបត្តិការរយៈពេល​ ៣០ ឆ្នាំ ​​និង​​ផុតកំណត់​អាជ្ញារប័ណ្ណវិនិយោគ​។ ​នេះបើតាមការចុះផ្សាយរបស់កាសែត The Investor។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ​នោះ ដំណើរការដោយក្រុមហ៊ុន​ Coca-Cola Beverages Vietnam ​ដោយ​បានទទួល​អាជ្ញាប័ណ្ណដំណើរការ​ក្នុងខែកញ្ញា ឆ្នាំ ១៩៩៥​។ ​កាលពីថ្ងៃទី ២០​ ខែកុម្ភៈ ក្រុមហ៊ុនបានធ្វើការប្តេជ្ញាចិត្តជាផ្លូវការក្នុងការបញ្ឈប់ប្រតិបត្តិការ​នៅរោងចក្រនេះ នៅពេលអាជ្ញារប័ណ្ណផុតកំណត់។

​ក្រោមច្បាប់វិនិយោគឆ្នាំ ២០២០ របស់វៀតណាម វិនិយោគិនត្រូវតែបំពេញនីតិវិធីដើម្បីបញ្ចប់គម្រោងនៅពេល​រយៈពេលវិនិយោគផុតកំណត់។ ក្រឹត្យរបស់រដ្ឋាភិបាលដាច់ដោយឡែកអនុញ្ញាតរយៈពេលរហូតដល់ ២៤ ខែ ឱ្យអាជីវកម្ម​ទូទាត់ទ្រព្យសម្បត្តិ និងប្រគល់ដីទៅរដ្ឋវិញ។

ទោះបីបិទរោងចក្រនៅក្រុងហូជីមិញក្ដី ក្រុមហ៊ុន Coca-Cola បានបើកដំណើរការរោងចក្រថ្មីតម្លៃ ១៣៦ លានដុល្លារកាលពីខែកក្កដា នៅសួនឧស្សាហកម្ម Phu An Thanh ក្នុង​ខេត្ត Tay Ninh (ជាប់ខេត្តស្វាយរៀងរបស់កម្ពុជា) ។

រោងចក្រថ្មីទំហំ ១៩ ហិកតា ដែលបំពាក់ដោយខ្សែផលិតកម្មចំនួន៥ មានសមត្ថភាពផលិតភេសជ្ជៈជា​អតិបរមា ១ ប៊ីលានលីត្រ​​​/ឆ្នាំ ដែលធ្វើឱ្យវាក្លាយជាកន្លែងផលិតដ៏ធំបំផុតរបស់ Coca-Cola ​ក្នុងប្រទេស​វៀតណាម​។

យោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០២៤ ​ក្រុមហ៊ុន Coca-Cola បានកត់ត្រាការលក់ចំនួន ១៥៥ លានកេស ​នៅ​វៀតណាម ដែលធ្វើ​ប្រទេសនេះ​ក្លាយជាទីផ្សារធំបំផុតទី៣របស់ក្រុមហ៊ុននៅទូទាំងពិភពលោក។ ទី១គឺចិន ( ១ ៣៩៤ លាន​ កេស) ហើយបន្ទាប់មកគឺសហរដ្ឋអាមេរិក (៣៣៦ កេស)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម