សេដ្ឋកិច្ច
របរចិញ្ចឹមកន្ធាយ នៅតែមានទីផ្សារល្អ ខណៈ១គីឡូ អាចលក់បាន១៥ដុល្លារ
កសិដ្ឋានចិញ្ចឹមកន្ធាយក្នុងខេត្តព្រៃវែងមួយ នៅតែរក្សាបានទីផ្សារបានយ៉ាងល្អ ខណៈអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ១០ដុល្លារ ទៅ ១៥ដុល្លារ ក្នុង១គីឡូក្រាម។

ជាម្ចាស់កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង លោក ចន បូរិន ប្រាប់ កម្ពុជាថ្មី ថា បច្ចុប្បន្នរបរចិញ្ចឹមកន្ធាយនៅក្នុងកសិដ្ឋានរបស់លោក នៅតែរក្សាបានទីផ្សារយ៉ាងល្អ ខណៈនៅលើទីផ្សារអាចលក់ចេញបានចន្លោះពី ១០ដុល្លារ ទៅ១៥ដុល្លារ ក្នុង១គីឡូក្រាម។

លោក បន្តថា មូលហេតុដែលកន្ធាយនៅតែមានទីផ្សារខ្ពស់ នេះក៏ព្រោះតែនៅតាមបណ្ដាភោជនីយដ្ឋាន ពិសេសនៅតាមផ្សារទំនើបនានានៅតែត្រូវការប្រភេទកន្ធាយចិញ្ចឹមយកទៅលក់បន្តជាប្រចាំ។ ក្រៅពីនេះ បច្ចុប្បន្ន លោក បូរិន មើលឃើញថា ប្រជាជនខ្មែរមួយចំនួនធំ ក៏និយមបរិភោគសាច់កន្ធាយដែលចិញ្ចឹមតាមកសិដ្ឋានច្រើនជាងពេលកន្លងទៅ។
បូរិន បានឱ្យដឹងទៀតថា មួយរយៈពេលចុងក្រោយដែលប្រទេសកម្ពុជាមានជម្លោះរឿងព្រំដែនជាមួយថៃនេះ ប្រជាជនខ្មែរទាំងចាស់ទាំងក្មេង បានមកងាកមកគាំទ្រផលិតផលខ្មែរស្ទើរតែទាំងស្រុង ដែលនេះអាចចាត់ទុកថាជាការលើកទឹកចិត្តដល់ម្ចាស់កសិដ្ឋាន និងសិប្បកម្ម សហគ្រាសក្នុងស្រុកផ្សេងៗទៀត អាចមានលទ្ធភាពខ្ពស់ក្នុងការផលិតសម្រាប់ផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកបានផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ កសិដ្ឋានរបស់អតីតពលករធ្វើការនៅប្រទេសថៃមួយនេះ កំពុងតែដំណើរការយ៉ាងល្អ ក្នុងការចិញ្ចឹមកន្ធាយ កង្កែប និងពស់ចាស់ល្មម សុទ្ធសឹងតែជាប្រភេទសត្វចិញ្ចឹមដែលកំពុងមានទីផ្សារល្អ នាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ លោក ចន បូរិន ក៏សូមលើកទឹកចិត្តដល់ប្រជាជនខ្មែរ ពិសេសអតីតពលករខ្មែរ ដែលត្រឡប់មកពីធ្វើការនៅប្រទេសថៃ ប្រសិនបើអាចសុំចាប់យករបរចិញ្ចឹមកន្ធាយ កង្កែប ឬក៏មាន់ទា តាមដែលអាចធ្វើទៅបាន គ្រាន់ទុកជាមុខរបរបន្ទាប់បន្សំមួយទៀត នឹងក៏អាចរកចំណូលពីការចិញ្ចឹមសត្វទាំងនេះ បានផងដែរ។
គួរឱ្យដឹងថា កសិដ្ឋានចិញ្ចឹមកន្ធាយខ្មែរ របស់លោក ចន បូរិន បានបើកដំណើរតាំងពីឆ្នាំ ២០១៨មកម្ល៉េះ។ បច្ចុប្បន្នកសិដ្ឋានមានទីតាំងស្ថិតនៅគីឡូម៉ែត្រលេខ ១១៥ តាមបណ្ដាផ្លូវជាតិលេខ៨ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


