សេចក្ដីជូនដំណឹង
ណាហ្គាវើលដ៍ នឹងរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ
ភ្នំពេញ៖ ក្នុងឱកាសអបអរគម្រប់ខួប ៣០ របស់ខ្លួន ណាហ្គាវើលដ៍ មានសោមនស្សរីករាយចូលរួមលើកកម្ពស់វប្បធម៌ដ៏សម្បូររុងរឿងរបស់ខ្មែរដោយរៀបចំការសម្តែងល្ខោនស្រមោលស្បែកធំ គុនល្បុក្កតោ និងការប្រគំតន្ត្រីបុរាណបែបអូខេស្ត្រាដ៏អស្ចារ្យ។ ព្រឹត្តិការណ៍ដ៏ពិសេសរយៈពេល ១ ម៉ោង ១៥ នាទីនេះ នឹងប្រព្រឹត្តទៅនៅសាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅថ្ងៃទី៩ និងទី១០ ខែឧសភា ឆ្នាំ២០២៥។
ការសម្តែងនៅថ្ងៃទី៩ ឧសភា ២០២៥ ផ្តល់ជូនសម្រាប់អ្នកដែលមានសំបុត្រអញ្ជើញប៉ុណ្ណោះ រីឯការសម្តែងនៅថ្ងៃទី១០ ឧសភា ផ្តល់ជូនសម្រាប់សាធារណជនទូទៅចូលទស្សនាដោយសេរីដោយតម្រូវឱ្យសាធារណជនអញ្ជើញទៅទទួលសំបុត្រឥតគិតថ្លៃចាប់ពីថ្ងៃទី៥ ឧសភា ២០២៥ នៅបញ្ជរណាហ្គាវើលដ៍រីវ៉តកន្លែងទទួលភ្ញៀវសណ្ឋាគារណាហ្គាវើលដ៍ទី២។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការប្រគំតន្ត្រីដោយវង់តន្ត្រីយុវជនអង្គរ សមាគមសិល្បៈសុវណ្ណភូមិ និងសាលាគុនល្បុក្កតោជ័យតេជៈ។ បន្ថែមទៅលើការសម្តែងល្ខោនស្រមោលស្បែកធំ និងគុនល្បុក្កតោ វង់តន្ត្រីយុវជនអង្គរនឹងផ្តល់ជូនការប្រគំតន្ត្រីមរតកសំនៀងប្រពៃណីខ្មែរផងដែរ។ ការសម្តែងល្ខោនស្រមោលស្បែកធំ នឹងផ្តល់ជាទស្សនីយភាពនៃសិល្បៈបុរាណខ្មែរដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែកមកសម្តែងជាឈុតឆាកសាច់រឿង ខណៈការសម្តែងគុនល្បុក្កតោនឹងបង្ហាញពីក្បាច់គុនបុរាណខ្មែរដែលមានស្នៀតប្រយុទ្ធ កម្លាំង និងកេរដំណែលវប្បធម៌ដ៏អស្ចារ្យ។
បន្ថែមអំពីក្រុមសម្តែងទាំង៣ ៖
វង់តន្ត្រីយុវជនអង្គរ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៦ ដោយមានការគាំទ្រពីតន្ត្រីករជនជាតិជប៉ុនលោក ស៊ិនិឈិ មិណាមិ មានអ្នកសិល្បៈអាជីពប្រមាណ ៧០ នាក់ និងដឹកនាំដោយលោកស្រី ទេព គន្ធារ៉េត និងលោក រ៉ម តារាវង្ស ។ វង់តន្ត្រីនេះត្រូវបានគេស្គាល់តាមរយៈសមត្ថភាពប្រគំតន្ត្រីដ៏ពីរោះ និងការស្រឡាញ់វិស័យសិល្បៈដ៏ជ្រាលជ្រៅរបស់ពួកគេ។

សមាគមសិល្បៈសុវណ្ណភូមិ ដែលជាសមាគមសិល្បៈឯករាជ្យបង្កើតឡើងក្នុងឆ្នាំ១៩៩៤ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយទ្រទ្រង់វប្បធម៌ និងអរិយធម៌របស់ខ្មែរឱ្យឋិតថេរ និងដឹកនាំដោយស្ថាបនិក លោកស្រី Delphine Kassem និងនាយកសិល្បៈ លោក ម៉ាន់ កុសល ដែលផ្តល់ឱកាសឱ្យអ្នកសិល្បៈខ្មែរអាចសម្តែង ប្រកបរបរចិញ្ចឹមជីវិត និងចែករំលែកជំនាញរបស់ពួកគេ។

សាលាគុនល្បុក្កតោជ័យតេជៈ គឺជាសាលាគុនល្បុក្កតោដំបូងដែលបានបើកដំណើរការក្នុងឆ្នាំ២០១៨ និងត្រូវបានទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ២០២០។ គោលបំណងរបស់សាលាគុន គឺជួយអភិរក្សវប្បធម៌ខ្មែរដោយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌តាមរយៈការចូលរួម និងចែករំលែកវប្បធម៌ខ្មែរជាមួយទស្សនិកជនជាតិ និងអន្តរជាតិ។

កម្មវិធីនៃព្រឹត្តិការណ៍ទាំងមូល ៖
សាធារណជន អតិថិជន និងពុកម៉ែបងប្អូន នឹងទទួលបាននូវបទពិសោធន៍ដ៏សប្បាយរីករាយជាមួយការសម្តែងរបស់វង់តន្ត្រីយុវជនអង្គរ ឧបករណ៍ភ្លេងបុរាណ អ្នករបាំ និងក្រុមចម្រៀង។ ការសម្តែងនេះ រួមបញ្ចូលការរឭកដឹងគុណដល់កេរដំណែលរបស់បុព្វបុរសខ្មែរដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ។
សូមគោរពអញ្ជើញអ្នកដែលស្រឡាញ់វប្បធម៌ ក្បាច់គុន ការប្រគំតន្ត្រី និងសាធារណជនទូទៅ ចូលរួមទស្សនាការសម្តែងដ៏អស្ចារ្យឱ្យបានគ្រប់ៗគ្នា។
បន្ថែមអំពីការផ្តល់ជូនក្នុងឱកាសប្រារព្ធខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ ៖
ការសម្តែងនេះ គឺជាការសម្តែងទី១ ក្នុងចំណោមការសម្តែងធំៗចំនួន ៤ នៅសាលមហោស្រព NABA ដែលនឹងផ្តល់ជូនពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។ សម្រាប់ព័ត៌មានបន្ថែមអំពីការសម្តែង និងប្រូម៉ូសិនផ្សេងៗក្នុងឱកាសខួប ៣០ ឆ្នាំរបស់ណាហ្គាវើលដ៍ សូមចូលទៅកាន់គេហទំព័រ www.NagaWorld.com ឬតាមដានបណ្តាញសង្គមរបស់ណាហ្គាវើលដ៍ជាមួយនឹងពាក្យ #NagaWorld30 ។
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទ Suite និង Deluxe ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត ២ សាលមហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តដ៏សម្បូរបែបព្រមទាំងសាលសម្រាប់រៀបចំការប្រជុំ និងកម្មវិធីឈានមុខគេ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


