វប្បធម៌ ជំនឿ
រឿងសំណាង និងរឿងត្រូវប្រយ័ត្ន ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២
ឆ្នាំ ២០២២ ខាងមុខនេះ ហោរាសាស្ត្រសម្រាប់តារានិករទាំង១២ នឹងជួបសំណាងផ្ទួនៗ ប៉ុន្តែក៏មានរឿងមួយចំនួនគួរប្រុងប្រយ័ត្នដែរ ពុំនោះទេ រឿងតូចអាចអាចក្លាយជារឿងធំបាន។

Capricorn (២៣ ធ្នូ- ១៩ មករា)
ជោគវាសនានឹងត្រឡប់មករឹងមាំ និងមានស្ថេរភាព។ ដើមឆ្នាំ២០២២ ជាពេលនៃសំណាងល្អក្នុងអាជីព។ ចំណែកចុងឆ្នាំវិញត្រូវប្រឡូកការងារថ្មីច្រើន និងលំបាកៗទៀតផង ប៉ុន្តែបើឆ្លងផុត ជីវិតការងារនឹងមានភាពរីកចម្រើនខ្លាំងណាស់។ ចំណែកអ្នកនៅលីវហើយមិនទាន់មានដៃគូ នឹងជួបគូព្រេងក្នុងឆ្នាំនេះឯង។
Aquarius (២០ មករា- ១៨ កុម្ភៈ)
តារានិករ Aquarius ដែលកើតចំឆ្នាំជូត ខាល ថោះ រោង មមី មមែ វក រកា គម្រោងធ្វើការនានាល្អប្រសើរខ្លាំង។ គ្រប់ភារកិច្ចកម្រជួបប្រទះនឹងឧបសគ្គ ឬបើជួប អ្នកនឹងឆ្លងកាត់យ៉ាងងាយស្រួល។ ចំណែកអ្នកមានបញ្ហាសុខភាពត្រូវប្រយ័ត្នព្រោះជំងឺចាស់ នឹងរើឡើងវិញ។
Pisces (១៩ កុម្ភៈ- ២០ មីនា)
រាសីចក្រតារានិករនេះ មានហោរាសាស្ត្រល្អបំផុត។ បន្ទាប់ពីឆ្លងកាត់ព្យុះភ្លៀង កាលពីឆ្នាំកន្លងទៅ ឆ្នាំនេះធ្វើអ្វីក៏សម្រេចដែរ ជាពិសេសចាប់ពីខែមីនាទៅ អាជីពរលូនល្អណាស់។ ប៉ុន្តែត្រូវប្រយ័ត្នជាមួយចោរលួចទ្រព្យសម្បត្តិ។ បើមានបំណុលទាក់ទងនឹងការទិញលំនៅឋាន ឬការវិនិយោគពង្រីកអាជីវកម្ម ឆ្នាំ២០២២មកដល់ បំណុលរបស់អ្នកនឹងធូរសា្រល។ ចំពោះអ្នកនៅលីវវិញនឹងរកបានគូគាប់ទ្រនាប់ចិន្តា ចំពោះអ្នកដែលមានដៃគូហើយ កុំទាន់ប្រញាប់រៀបការអី។
Aries (២១ មីនា- ២០ មេសា)
ឆ្នាំ ២០២២ នឹងក្លាយជាឆ្នាំនៃការផ្លាស់ប្តូរ ជាពិសេសការងារ រីឯហិរញ្ញវត្ថុផ្នែកអាជីពនឹងមានស្ថិរភាព ឬបង្កើនប្រាក់ចំណូលប្រសើរជាងមុន។ មនុស្សដែលមានអាយុលើសពី ៤៨ ឆ្នាំ អាចមានរឿងរ៉ាវបង្ខំឱ្យឈប់ពីការងារ មុនចូលនិវត្តន៍ ប៉ុន្តែឱកាសបើកអាជីវកម្មផ្ទាល់ខ្លួននឹងកើតឡើងយ៉ាងជោគជ័យ។ ចំពោះស្ត្រីដែលមានទំនាក់ទំនងស្នេហាជាង ៦ឆ្នាំហើយ គួររៀបការក្នុងឆ្នាំនេះ ពុំនោះទេនឹងមានជម្លោះ ឈានដល់ការបែកបាក់។
Taurus (២១ មេសា- ២១ ឧសភា)
អ្វីគ្រប់យ៉ាងនឹងល្អប្រសើរ។ ការធ្វើដំណើរជិតឆ្ងាយប្រកបដោយសុវត្ថិភាព រីឯខាងការងារក៏មានដំណឹងល្អ។ អ្វីដែលត្រូវប្រយ័ត្ន គឺការវិនិយោគ ព្រោះអាចចាញ់បោកគេ។ ចំពោះអ្នករៀបការរួច ត្រូវប្រយ័ត្នជាមួយមនុស្សភេទផ្ទុយ កុំទាក់ទងស្និទ្ធស្នាលពេក បើមិនដូច្នេះទេ អ្នកនឹងមានរឿងឈ្លោះប្រកែកគ្នាជាមួយដៃគូ។
Gemini (២២ ឧសភា -២១ មិថុនា)
ការងារនឹងរីកដុះដាលខ្លាំង មានអ្នកជួយជ្រោមជ្រែងធ្វើកិច្ចការធំ។ រឿងគួរចៀសវាង កុំប្រឡូកជាមួយល្បែងដាច់ខាត ឬកុំទាន់វិនិយោគប្រាក់ច្រើន ព្រោះអ្នកនឹងខាតបង់ធំ។ អ្នកនៅលីវ មិនទាន់មានស្នេហាអាចជួបគូព្រេង តាមរយៈការធ្វើដំណើរទៅធ្វើការ ឬធ្វើដំណើរផ្លូវឆ្ងាយ។
Cancer (២២ មិថុនា- ២៣ កក្កដា)
២០២២ ជាឆ្នាំដែលមានឧបសគ្គជាច្រើន ហើយត្រូវកែតម្រូវការងារ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុនឹងល្អជាងឆ្នាំមុន។ ចំពោះអ្នកនិយមមានស្នេហាដៃគូច្រើន នឹងស៊យមិនខានទេ បើបន្តធ្វើរឿងនេះទៀត។ ចំណែកអ្នកនៅលីវ បើផ្ដើមស្នេហ៍នឹងនរណា ម្នាក់នោះត្រូវតែជាមនុស្សដែលអ្នកស្គាល់ប្រវត្តិច្បាស់ ហាមប្រថុយនឹងមនុស្សដែលទើបស្គាល់គ្នា។
Leo ( ២៤ កក្កដា- ២៣ សីហា)
កុំមានការរំពឹងទុកខ្ពស់ទាក់ទងនឹងការងារ និងហិរញ្ញវត្ថុ បើមិនដូច្នេះទេអ្នកនឹងខកបំណង ថែមទាំងរងជំងឺធ្លាក់ទឹកចិត្ត។ ចំណែកអ្នកដែលមានប្តីប្រពន្ធ ត្រូវប្រយ័ត្ចំពោះនបញ្ហាហិរញ្ញវត្ថុ ព្រោះអាចមានហេតុនាំឱ្យមានជម្លោះ ឬបែកបាក់ដោយសាររឿងលុយ។
Virgo (២៤ សីហា- ២៣ កញ្ញា)
២០២២ ជាឆ្នាំមាសរបស់ Virgo ទាំងការងារ និងហិរញ្ញវត្ថុនឹងល្អពេញមួយឆ្នាំតែម្ដង។ បុគ្គលិកដែលខំធ្វើការយូរមកហើយ ពេលនេះចៅហ្វាយនាយ នឹងផ្ដល់រង្វាន់ធំ។ អ្នកដែលចង់បន្តការសិក្សា ឬស្វែងរកការងារធ្វើនៅក្រៅប្រទេសក៏អាចកើតមានឱកាសល្អក្នុងឆ្នាំនេះ។ ចំណែកអ្នកនៅលីវនឹងរកឃើញមិត្ត១០០ឆ្នាំ ។ អ្នកដែលមានទំនាក់ទំនងស្នេហាជាយូរមកហើយដែលមិនទាន់រៀបការ ក៏នឹងមានដំណឹងរៀបការនៅឆ្នាំនេះដែរ។
Libra (២៤ កញ្ញា- ២៣ តុលា)
ជាឆ្នាំដែលអ្នកទទួលនូវការនឿយហត់ និងជួបបញ្ហាការងារខ្លាំងជាងឆ្នាំមុនៗ។ អ្នកអាចត្រូវផ្លាស់ប្តូរការងារ ឬទីលំនៅយ៉ាងបន្ទាន់ផងដែរ។ មនុស្សប្រុសដែលទើបតែមានទំនាក់ទំនងជាមួយសង្សារមិនលើសពី ២ឆ្នាំ នឹងមានបញ្ហាអ្នកទី៣ ឬអតីតសង្សារចូលមកជ្រៀតជ្រែក។ បើមិនស្រឡាញ់គ្នាច្បាស់លាស់ ពិតប្រាកដទេ នោះនឹងមានឱកាសបែកគ្នាខ្ពស់។
Scorpio (២៤ តុលា- ២២ វិច្ឆិកា)
សំណាងល្អនឹងកើតមានភា្លមៗ បើអ្នកប្រញាប់ចាប់យកឱកាសផ្លាស់ប្តូរការងារ ឬចាប់ផ្តើមអាជីវកម្មថ្មី។ ត្រូវតែចាប់ផ្ដើមសកម្មភាព មុនពាក់កណ្តាលឆ្នាំ គឺកំលុងខែឧសភា ឆ្នាំ២០២២ បើមិនដូច្នេះទេនៅពាក់កណ្តាលឆ្នាំក្រោយ នឹងជួបប្រទះតែបញ្ហាក្នុងការងារ រហូតដល់គ្មានពេលចាប់ផ្តើមធ្វើរឿងថ្មីនោះទេ។ អ្នកមានគូគ្នាហើយ ត្រូវប្រយ័ត្ននឹងរឿងកំប៉ិកកំប៉ុក កុំប្រកាន់ទោសអូសដំណើរ ព្រោះអាចធ្វើឱ្យទំនាក់ទំនងប្រេះស្រាំ។
Sagittarius (២៣ វិច្ឆិកា- ២២ ធ្នូ)
ហោរាសាស្ត្រសម្រាប់ Sagittarius លេចធ្លោជាងគេក្នុងឆ្នាំ ២០២២ ទាំងការងារ និងហិរញ្ញវត្ថុ ស្ថិតក្នុងស្ថានភាពល្អប្រសើរ។ ប្រសិនបើចង់បើកអាជីវកម្មផ្ទាល់ខ្លួន ឬទិញផ្ទះថ្មី គួរតែធ្វើនៅឆ្នាំនេះ ព្រោះបើហួសឆ្នាំនេះទៅ ឱកាសល្អកម្រកើតមានទៀតណាស់។ ចំណែកអ្នកដែលរៀបការយូរហើយគ្មានកូន គួរយកកូននៅឆ្នាំនេះ ជាការល្អបំផុត៕
អត្ថបទ៖ សន្យា
ចុចអាន៖ ខែកំណើតទាំង ៥ នឹងមានសំណាងធំ នៅចុងឆ្នាំនេះ
ចុចអាន៖ ហុងស៊ុយរៀបចំតុធ្វើការ ជួយបង្កើនភាពរីកចម្រើនខាងអាជីព

-
ចរាចរណ៍១ ថ្ងៃ ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍៣ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា២ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍៣ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម