វប្បធម៌ ជំនឿ
មកដឹងពីជោគជតារាសីរបស់ឆ្នាំទាំង៤ ដែលខ្ពស់ជាងគេក្នុងឆ្នាំនេះ
លោក អ៊ឹម បុរិន្ទ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការស្រារជ្រាវហោរាសាស្ត្រ បានឱ្យដឹងថា ហោរាសាស្ត្រសម្រាប់ឆ្នាំម្សាញ់ គ្រឹស្តសរាជ ២០២៥ នេះ មានឆ្នាំចំនួន៤ ដែលមានជោគជតារាសីខ្ពស់ជាងគេ ក្នុងនោះរួមមាន ឆ្នាំជូត មមី រកា និងច។

១.ឆ្នាំជូត
សម្រាប់មនុស្សស្រី ដែលកើតឆ្នាំជូត ឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង។ ក្នុងឆ្នាំនេះ ជោគជតារាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រចផលមែន ប៉ុន្តែអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯងទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រលាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែនហើយខំស្ទាបស្ទង់បន្តិចផង។ ចំណែកមនុស្សប្រុសវិញ ក្នុងឆ្នាំនេះ ដួងជតារបស់អ្នកត្រូវខាតបង់ ប៉ុន្តែត្រូវបានមិត្តជិតស្និតជួយឈឺឆ្អាលយ៉ាងពេញទំហឹង។ យ៉ាងណាមិញមុនធ្វើអ្វីមួយត្រូវពិចារណាមុខក្រោយឱ្យបានល្អិតល្អន់សិន។

២.ឆ្នាំមមី
ឆ្នាំមមី មានរាសីខ្ពស់ត្រដែត កិច្ចការទាំងឡាយមានការរីកចម្រើន សុខភាពក៏ល្អ ការងារក៏រីកចម្រើន និងមុខជំនួញជួញដូរក៏រីកចម្រើនដែរ។ ចំពោះមនុស្សស្រីដែលកើតឆ្នាំនេះ ទំនាយទាយថា ជោគជតារាសីរបស់អ្នកល្អជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេច។ ចំណែកមនុស្សប្រុស ក៏ល្អប្រសើរណាស់ដែរ នឹងបានលាភធំ តែមុននឹងកើតលាភត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ រីឯជោគលាភដែលអ្នកត្រូវបាននោះ នឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

៣.ឆ្នាំរកា
ក្នុងឆ្នាំនេះ មនុស្សប្រុសដែលកើតឆ្នាំរកា ទំនាយទាយថា អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែទោះបីជាយ៉ាងនោះក៏ដោយក៏គង់តែនៅមានមនុស្សឫស្សាចំពើលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានអ្នកចាំជួយឈឺឆ្អាលអ្នកពេញទំហឹង។ រីឯមនុស្សស្រីវិញ មិនសូវស្រួលបួលទេ ត្រូវជួបប្រទះនឹងឧបសគ្គក្នុងដំណើរជីវិត ប៉ុន្តែអ្នកត្រូវខំតាំងចិត្តធ្វើការងារ ឬកិច្ចការដោយសេចក្តីឧស្សាហ៍ និងស្វាហាប់ នោះអ្នកនឹងបានជោគជ័យគ្រាន់បើឡើងវិញ។

៤.ឆ្នាំច
នៅក្នុងឆ្នាំនេះ មនុស្សស្រីដែលកើតឆ្នាំច ទំនាយទាយថា ល្អប្រសើរណាស់នឹងបានលាភធំតែមុននឹងកើតលាភផលត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុកបនញតាប់ពីន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មីមាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលត្រូវបាននោះនឹងបានមកពីទីឆ្ងាយ តែត្រូវខំរក្សាកាយឱ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។ ចំណែកមនុស្សប្រុសវិញ អ្នកតោងកែកុនប្រើសេចក្តីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់អានអ្នកយ៉ាងណាក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


